ភ្លៀងមួយមេធំនិងខ្យល់កន្ត្រាក់ផ្គរន្ទះធ្វើប្រហារបុរសវ័យ៣៦ម្នាក់ស្លាប់ចោលប្រពន្ទកូន

0

ខេត្តព្រះវិហារ៖ នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៩:២៦  នាទី មានករណីគ្រោះថ្នាក់គ្រោះធម្មជាតិដោយសារ រន្ទះបាញ់ បណ្តាលអោយស្លាប់ម្នាក់នាក់ នៅចំណុចស្រែផុង ភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថាមេឃកំពុងភ្លៀងលាយជាមួយខ្យល់កន្ត្រាក់ទើបជនរងគ្រោះចេញទៅយករបស់របទុកដាក់ក៏រន្ទះបាញ់ចំស្លាប់តែម្តងទៅ
ជនរងគ្រោះឈ្មោះ ឆឺត ស្នា ភេទប្រុស អាយុ ៣៦ ឆ្នាំ បានបន្សល់ទុកកូនចំនួន ៦ នាក់កូនទី 1 ឈ្មោះស្នាសុខ.កូនទី 2 ឈ្មោះស្នាពុធ. កូនទី3ឈ្មោះស្នាចិត្ត.កូនទី 4 ឈ្មោះស្នាចាន់កូនទី 5 ឈ្មោះស្នាប៉ក់.ហើយនិងកូនទី 6 ឈ្មោះស្នាសាន់មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិ-ឃុំកើតហេតុខាងលើ
ក្រោយពីទទួលបានពត៌មានពី ម៉ករា៉ដែលត្រូវជាប្រពន្ធជនរងគ្រោះខាងលើ កម្លាំងប៉ុស្តិ៍បានចុះទៅចំណុចកើតហេតុ និងបានពិនិត្យឃើញថា ពិតជាស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដមែន ។
មូលហេតុ: នៅពេលកំពុងធ្លាក់ភ្លៀងនិងខ្យល់ខ្លាំង ជនរងគ្រោះបានចុះពីលើផ្ទះ ដើម្បីទៅយកមាន់ជល់ ដែលក្រុងទុកក្នុងអន្រុធដែកក្បែរសំយាបផ្ទះមកទុកក្រោមផ្ទះ ក៏ត្រូវរន្ទះបាញ់ឆ្លងចរន្តស្អិតជាប់និងអន្រុធក្រុងមាន់តែម្តង ។
ក្រោយការពិនិត្យរួចរាល់ហើយ សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។{ជាចុងក្រោយខ្ញុំក៏សូមចំណូមពរដល់ឯកឧត្តមលោកជំទាវលោកឧកញ៉ានិងប្អូនប្រជាពលរដ្ឋទាំងអស់សូមមេត្តាជួយចែករំលែកនៅទឹកចិត្តតាមសទ្ធាជ្រះថ្លាដល់ក្រុមគ្រួសារនៃសពរបស់ពួកគាត់ផងទានទីទាល់ក្រហើយគ្មានទីពឹងទៀតមើលទៅគួរឱ្យអាណិតណាស់៕