ឯកឧត្តម  សោម ស៊ុន វាយតម្លៃលទ្ធផលសកម្មភាពឃោសនាបោះឆ្នោតរយៈពេល១៥ថ្ងៃ និងដឹកនាំដង្ហែក្បួនឃោសនារកសំឡេងឆ្នោតលើកទី៣

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមសោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានក្រុមការងាររបស់គណបក្ស ចុះមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលសកម្មភាពក្នុងយុទ្ឋនាការ ឃោសនាបោះឆ្នោតរយៈពេល ១៥ ថ្ងៃកន្លងម ក ហើយបានដាក់ចេញនូវទិសដៅបន្តក្នុងការឃោ សនាប្រចាំថ្ងៃ ដើម្បីត្រៀមបិទយុទ្ធនាការឃោសនាបោះឆ្នោតនាពេលខាងមុខ និងដង្ហែក្បួនឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាលើកទី៣ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣  នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។

។   លោកសូត្រ អ៊ុល ប្រធានគណបក្សឃុំបន្ទាយ ស្ទោង បានឡើងធ្វើរបាយការណ៍អំពីលទ្ធផលក្នុងការអនុវត្តសកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងទូទាំងឃុំកន្លងមក តាមប្រតិទិនរបស់គណៈកម្មការឃុំរៀបចំការបោះឆ្នោតទទួលបានជោគជ័យ ដោយមានប្រជាពលរដ្ឋគាំទ្រយ៉ាងច្រើនកុះករចំពោះគណបក្សប្រជាជនកម្ពុជា

ឯកឧត្តម សោម ស៊ុន បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះមូលដ្ឋានឃុំ.ភូមិ រួមជាមួយគណបក្សឃុំ សាខាបក្សភូមិ ដែលបានយកអស់ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតប្រចាំថ្ងៃនៅតាមភូមិនីមួយៗ ព្រមទាំងរៀបចំការដង្ហែក្បួនធំចំនួន ២លើករួចមកហើយទទួលបានជោគជ័យ ដោយមានការគាំទ្រស្វាគមន៍យ៉ាងច្រើនកុះករពីប្រជាពលរដ្ឋ ចំពោះគណបក្សប្រជាជនយើង។

ឯកឧត្តម សោម ស៊ុន បានណែនាំនូវភារកិច្ចមួយចំនួនក្នុងការបន្តអនុវត្តតាមប្រតិទិននៃយុទ្ធ នាការឃោសនាបោះឆ្នោតប្រចាំថ្ងៃ នៅតាមភូមិនីមួយៗ និងត្រូវត្រៀមខ្លួន មធ្យោបាយធ្វើដំណើរ ព្រមទាំងកិច្ចការធានាផ្សេងៗសម្រាប់ចូលរួមក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃទី ២១ ខែកក្កដាឆ្នាំ ២០២៣ខាងមុខនេះ ។

នៅក្នុងឱកាសនេះផងដែរ ឯកឧត្តម សោម ស៊ុន បានអំពាវនាវដល់សមាជិកបក្ស និងប្រជា ពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមមេត្តាអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជា ជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត  នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា  ព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលនាំមកនូវសន្តិភាព  និងការឯកភាពជាតិពេញលេញជូនប្រជាជនកម្ពុជា  ព្រមទាំងបាននិងកំពុងដំណើរ ការអភិវឌ្ឍប្រទេសជាតិយើង  ឲ្យមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យ។

។   ក្រោយបញ្ចប់ពិធីជួបជុំ ឯកឧត្តម សោម ស៊ុនបានដឹកនាំដង្ហែក្បួនយុទ្ធនាការឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជននៅតាមដងផ្លូវ ហើយត្រូវបានប្រជាជននៅនៅតាមមូលដ្ឋានភូមិនានានៅទូទាំងឃុំ អបអរសាទរស្វាគមន៍  និងសូមជូនពរ សូមឱ្យគណបក្ស ប្រជាជនកម្ពុជា ទទួលបានជ័យជំនះជាថ្មីម្តងទៀត ដើម្បីជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន នៅពេលអនាគតដើម្បីបាននិងបន្តដឹកនាំនាវាកម្ពុជា ក្នុងសុខសន្តិភាព និងការអភិវឌ្ឍន៍ ៕