កំពង់ឆ្នាំង៖បុរសម្នាក់បានលង់ទឹកស្លាប់នៅពេលស្រវឹងជិះកង់ដួលធ្លាក់ចូលទឹកបឹងហេតុការណ៍នេះ បានកើតឡើងនៅចន្លោះម៉ោង១១ថ្ងៃត្រង់ ទៅម៉ោង៣និង៣០នាទីរសៀលថ្ងៃទី០៦ខែតុលាឆ្នាំ២០១៤ ស្ថិត នៅចំណុចបឹងកាយពាយ ក្នុងភូមិអូរ ឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ មន្ត្រីនគរបាលមូលដ្ឋានបាននិយាយអោយដឹងថា៖បុរសរងគ្រោះ មានឈ្មោះ ពូជ មូល អាយុ៥៣ ឆ្នាំ រស់នៅក្នុង ភូមិអូរ ឃុំពពេល ស្រុកបរិបូរណ៌។មុនពេលកើតហេតុបុរសរូបនោះ បានទៅទិញត្រីគេនៅមាត់កំពង់ទឹកលុះទិញបានហើយដឹកយកទៅជួលអោយគេកិនធ្វើជាប្រហិតប៉ុន្តែដោយសារគេកិនមិនទាន់ព្រោះប្រហិតច្រើនពេកក៏ទុកត្រីអោយគេកិនសិនហើយគេក៏បានត្រឡប់មកផ្ទះវិញ។
លុះដល់ម៉ោង១១ថ្ងៃត្រង់បុរសរូបនោះបានជិៈកង់ដឹកកញ្ឆេមួយពីក្រោយទៅយកប្រហិតដែលទុកអោយគេកិន។ប៉ុន្តែពេលយកប្រហិតបានហើយជិះកង់ត្រឡប់មកវិញបុរសរូបនោះបានផឹកស្រាតាមផ្លូវរហូតនិងបានស្រវឹងហើយក៏បាត់ដំណឹងឈឹងមិនឃើញទៅដល់ផ្ទះ។ស្រាប់តែនៅម៉ោងប្រមាណជាង៣ រសៀលមានអ្នកបើកគោយន្តតាមផ្លូវបានប្រទះឃើញបុរសរូបនោះដេកស្លាប់ក្នុងទឹកមាត់មានជម្រៅប្រមាណ៤តឹកតែប៉ុណ្ណោះ។
សមត្ថកិច្ចនគរបាលមូលដ្ឋានដែលបានចុះទៅពិនិត្យសពនិងធ្វើកោសល្យវិច្ច័យតាមបច្ចេកទេសបាននិយាយអោយថា៖បុរសរូបនោះផឹកស្រាស្រវឹងនិងអាចគួបផ្សំខ្យល់គរផងពេលដួលធ្លាក់ទឹកបឹងក៏ លង់ស្លាប់តែម្តងការស្លាប់នេះមិនមែនជារឿងឃាតកម្មនោះទេ។សពបុរសរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋាន ប្រគល់អោយក្រុមគ្រួសារដឹកបញ្ជនមកកាន់លំនៅដ្ឋានធ្វើបុណ្យទានតាមប្រពៃណី៕