រ៉ូឡូជួសជុលថ្នល់ចាស់ជាន់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបណ្តាលអោយអ្នកបើបររងរបួសធ្ងន់ធ្ងរ

0

បន្ទាយមានជ័យ៖ គ្រាប់យុទ្ធភ័ណដែលនៅសេសសល់ពីសង្គ្រាម ផ្ទុះឡើងកាលពីថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២៣ បណ្ដាលអោយអ្នកបើបរគ្រឿងចក្ររ៉ូឡូកិនដីជួសជុលថ្នល់រងរបួសធ្ងន់។

នៅភូមិបន្ទាយថ្មី ឃុំអូរបីជាន់ស្រុកអូរជ្រៅបន្ទាយមានជ័យ។

មន្ត្រីនគរបាលស្រុកអូរជ្រៅប្រាប់កាលពីថ្ងៃទី៥ ខែកក្កដា ថា៖ លោកនិងលោកប៊ុន ស្រ៊ុន មេភូមិបន្ទាយថ្មី ឃុំអូរបីជាន់ នៅវេលាខាងលើ.គ្រឿងចក្ររឡូកិនដី១គ្រឿងបានកិនបង្ហាប់ដីការដ្ឋានជួសជុលផ្លូវលំចាស់ ក៏ជាន់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បណ្តាលអោយផ្ទុះកក្រើកនៅចំណុចខាងលើនាភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (ជាងកន្លះគ មពីផ្លូវជាតិលេខ258D គុត្តសត-អូរបីជាន់) ខាងកើតផ្សារធំថ្មីអូរបីជាន់ចំងាយ២៥០ម៉ែត្រ ។ គ្រឿងចក្រខូចខាត ។

លោកវរសេនីយ៍ អ៊ឹម សុភារ: បានបន្តថា :ក្នុងនោះឈ្មោះសុខ ហ៉ីង ភេទប្រុស អាយុ៦៨ឆ្នាំរស់នៅភូមិអូខៃដន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ជាអ្នកបើករគ្រឿងចក្បាបានរងបួសធ្ងន់។

លោកមេភូនិងមន្ត្រីនគរបាលអោយថា : មូលហេតុគ្រោះថ្នាក់ គឺក្រុមហ៊ុនធ្វើការជួសជុលផ្លូវលំនៅក្នុងភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យហើយផ្លូវនេះ ដើមឡើយកសាងលើកដោយដៃ(ប្រើអង្ករពលកម្មនៃអង្គរពលកម្មនៃកម្មវិធីស្បៀងអាហារពិភពលោកWFP ) ។

អ្នកបើកបរត្រាក់ទ័ររកិនដីនេះរងរបួសធ្ងន់ ត្រង់ត្រចៀកខាងឆ្វេង ,ក្បាល ,គ្រេចចង្កះ ហើយត្រូវបានក្រុមអ្នកជួយសង្គ្រោះបានបញ្ជូនទៅពិនិត្យ សម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តមិត្តភាពកម្ពុជា -ជប៉ុន មង្គលបូរី ។

យោងការសន្និដ្ឋានមន្ត្រីជំនាញគ្រាប់យុទ្ធភ័ណ្ឌនោះ វានៅសល់ពីសម័យសង្គ្រាមស៊ីវិលនាទសវត្សរ៍ទី៨០និង៩០ ៕ដោយ៖ឃិន គន្ធា