ខេត្តបន្ទាយមានជ័យ ,ក្នុងខេត្តក្រុងស្រុកនីមួយបើមានបរិស្ថានស្អាតគឺប្រជាពលរដ្ឋមានសុខភាពល្អនិងអាយុយឺនយូជាក់ស្តែងកាលពីព្រឹកថ្ងៃទី៧ខែតុលាឆ្នាំ២០១៤នេះកងកំលាំងប្រដាប់អាវុធមានដូចជាបូលីស បេអឹុម ទាហាន និងម្ត្រីរាជការ សហភាពសហពន្ធ័&យុវជនកម្ពុជាមន្ទីរបរិស្ថានខេត្តនិងប្រជាពលរដ្ឋមានចំនួនជិត៥០០នាក់បានចូលរួមនាំគ្នាសំអាតបរិស្ថាននៅម្តុំជុំវិញមុខវេទិការអ៊ុំទូកស្ថិតនៅភូមិ៣សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យដើម្បីចូលរួមសំអាតបរិស្ថាននិងដើម្បីចូលរួមប្រណាំងទូក អកអំបុក សំពះព្រះខែនៅពេលខាងមុខនេះ។
លោកស្រីចាន់ថេង អភិបាលក្រុងសិរីសោភ័ណបាននិយាយក្នុងពិធីសំអាតបរិស្ថានថាពិធីប្រណាំងទូក អកអំបុក និងសំពះព្រះខែគឺជាពិធីមានតាំងពីដូនការមកម្លេះតែ៣ឆ្នាំកន្លងមកមកនេះបានផ្អាក់ដោយសារមានគ្រោះធម្មជាតិធ្វើឲ្យប្រជាពលរដ្ឋមានការខ្វះស្បៀងយ៉ាងខ្លាំងតែឆ្នាំនេះពុំមានគ្រោះធម្មជាតិនោះទេទើបលោកអភិបាលខេត្តឲ្យមន្ត្រីក្រោមឪវ៉ាទចុះសំអាតបរិស្ថានជុំវិញបណ្តោយស្ទឹងសិរីសោភ័ណនៅចំណុចមុខវេទិការខេត្តដើម្បីត្រៀមរៀបចំការ
ប្រណាំងទូកអកអំបុកសំពះព្រះខែនៅពេលខាងមុខនេះ។អ្នកស្រីបានបញ្ជាក់ថាក្រោយពេលកំលាំងចំរុះនាំគ្នាសំអាតបរិស្ថានស្អាតហើយក៏បានធ្វើការណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយស្ទឹងសិរីសោភ័ណទាំងអស់ត្រូវចូលរួមសំអាតបរិស្ថានឲ្យបានស្អាត មិនត្រូវយកសំរាមទៅចូលក្នុងទឹកស្ទឹងហើយត្រូវចេះរាយការណ៍ជូនសមិត្តកិច្ចនៅក្នុងមូលដ្ឋាននៅពេលដែលបានឃើញគេយកសំរាមមកបោះចោលក្នុងស្ទឹងនិងទីកន្លែងហាមឃាត់។
លោកឧត្តមសេនីយ៍ត្រីអាត់ខែម បាននិយាយថាក្នុងពិធីសំអាតបរិស្ថានដើម្បីត្រៀមរៀបចំពីធីអ៊ុំទូកអកអំបុកសំពះព្រះខែនៅពេលខាងមុខនេះគឺមានរយះពេល៣ថ្ងៃក្នុងនោះក៏មានតន្ត្រីប្រគំកំដនៅពេលយប់និងប្រគួតកីឡាប្រដាល់ចូលទស្សនា ដោយឥតគិតថ្លៃនិងមានល្បែងល្បាំប្រជាប្រៃយ៍លេងនៅក្នុងវេទិការចំនួន៣ថ្ងៃផងដែរ។លោកអាក់ខែមបានបញ្ជាក់ថាក្នុង៣ថ្ងៃនោះផងដែរក៏មានក្រុមហ៊ុនយកឥវាន់គ្រប់មុខយកមកដាក់តាំងលក់ក្នុងក្នុងពិធីអកអំបុកសពះព្រះខែនៅមុខវេទិការអ៊ំទូកនេះផងដែរ៕