គណបក្សប្រជាជនកម្ពុជាឃុំបល្ល័ង្ក បន្តយុទ្ធនាការឃោសនារកសំឡេងឆ្នោតមគាំទ្រជូនគណបក្សប្រជាជនកម្ពុជា សល់រយៈពេល១៥ថ្ងៃកន្លងមក

0

(កំពង់ធំ)៖ រសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣
ឯកឧត្តម ងួន រាសី សមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបារាយណ៍ បន្តយុទ្ធនាការឃោសនារកសំឡេងឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា មានសមាជិកសមាជិកាបក្សភូមិឃុំជិត៥០០ នាក់ ដង្ហែរទូទាំងឃុំបល្ល័ង្ក ស្រុកបារាយណ៍ ។

ឯកឧត្តម ងួន រាសី បានឱ្យដឹងថា ក្រុមការងារបក្សឃុំ និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវការគោរព និងសូមធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ ក្ដៅបំផុតដល់ក្រុមការងារ និងពុកម៉ែ បងប្អូនជាសមាជិកសមាជិកាគណបក្ស ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជាយើងក្នុងរយៈពេល១៥ថ្ងៃកន្លងមក ។

ឯកឧត្តមបានបន្តថា សន្លឹកឆ្នោតបានការកំណត់វាសនាប្រទេស បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាំមកនូវភាពរីកចម្រើនគ្រប់វិស័យ។ ហើយប្រទេសយើងតាំងពីឆ្នាំ១៩៧៩ រហូតបច្ចុប្បន្ននេះ ដូចពុកម៉ែបងប្អូនដឹងស្រាប់ហើយថាថ្ងៃ៧មករា ឆ្នាំ១៩៧៩ មកយើង ទទួលបានការរំដោះជាតិរួចផុតពីរបប ប៉ុល ពត ក៏ពិតមែនតែសង្គ្រាមនៅបន្តរហូតដល់ ឆ្នាំ១៩៩៨ ទើបយើងទទួលបានសន្តិភាពពេញលេញដោយសារនយោបាយ ឈ្នះ ឈ្នះរបស់សម្ដេចតេជោ ធ្វើឱ្យមានការឯកភាពជាតិ សន្តិភាព និងការអភិវឌ្ឍលើគ្រប់ វិស័យដូចជា៖ផ្លូវ ភ្លើង ទឹក មន្ទីរពេទ្យ សាលារៀន វត្តអារាម ។ល។

ឯកឧត្តម ងួន រាសី ក៏បានបញ្ជាក់ថា ស្រុកខ្មែរយើងក៏ទទួលរងនៅឥទ្ធិពលការធ្វើបដិវត្តពណ៌តែបដិវត្តពណ៌ នេះត្រូវបានបញ្ចប់ បន្ទាប់មកយើងបានជួបបញ្ហាការរីករាលដាលជំងឺកូវីដ-១៩ តែត្រូវបាន ទប់ស្កាត់ដោយប្រើវ៉ាក់សាំងចាក់ស្រោចពេញផ្ទៃប្រទេស ព្រមទាំងបានសម្រួលជីវភាព ពុកម៉ែបងប្អូនមករកប្រក្រតីភាពប្រសើរឡើងបន្តិចៗម្តង។ គណបក្សប្រជាជនកម្ពុជាតាមថែបេះដូងប្រជាជនគ្រប់កាលៈទេសៈ គណបក្សប្រជាជនកម្ពុជាដោះស្រាយទុក្ខលំបាកពុកម៉ែបងប្អូនគ្រប់គ្រា។

សមិទ្ធិផលដែលយើងទាំងអស់គ្នាទទួលបានគឺក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កត្តាជោគជ័យទាំងអស់នេះ ហើយបានជាគណបក្សប្រជាជនកម្ពុជាយើងបានទទួលការគាំទ្រពីពុកម៉ែបងប្អូនតាំង ពីអតីតកាលរហូតមកដល់សព្វថ្ងៃ។

ឯកឧត្តម ងួន រាសី ក៏បានការដឹងគុណ និងការតបគុណយើងទាំងអស់គ្នាត្រូវចូលរួមធ្វើយុទ្ធនា ការឃោសនារកសំឡេងគាំទ្រ និងប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាមាន រូបទេវតាបាចផ្កា លេខរៀងទី១៨។ ដូច្នេះសមាជិកម្នាក់ត្រូវតែជាសំឡេងគាំទ្រមួយជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបន្តវេន៕