ចាប់​មន្ត្រី​ពន្ធនាគារ​ម្នាក់​ដាក់​ក្នុង​ពន្ធនាគារ​ពីបទ​ឃុបឃិត​ផ្តល់​រណា​អារ​ដែក​អោយ​អ្នកទោសម្នាក់​អារ​ជំ​រឹង​ដែក​បន្ទប់​ឃុំឃាំង​រត់ចេញ​បាត់​ពី​ពន្ធនាគារ​

0

​កំពង់ឆ្នាំង​៖​មន្ត្រី​ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូនមក​សាលាដំបូង​ខេត្ត ដាក់ពន្ធនាគារ​ខេត្ត​ក្រោយ​សមត្ថ​កិច្ចការ​រិ​យា​ល​យ័​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត រកឃើញថា​មន្ត្រី​ពន្ធនាគារ​ខាងលើនេះ​បាន​ជាប់​ពាក់​ព​ន្ធ័​ពីបទ​សមគំនិត​ផ្តល់​ផ្លែ​រណា​អារ​ដែក​អោយ​ទណ្ឌិត​ម្នាក់​ធ្វើ​សកម្មភាព​អារ​ចម្រឹង​ដែក​បន្ទប់​ឃុំឃាំង​ពន្ធនាគារ​រត់គេចខ្លួន​បាត់​ទាំងយប់​។​ករណី​ឃុំខ្លួន​មន្ត្រី​ពន្ធនាគារ​ខាងលើនេះ បានធ្វើ​ឡើង​នៅ​ម៉ោង​៤​និង​១២​នាទី​ល្ងាច​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៤​។44
​មន្ត្រីនគរបាល​នៃ​ការិយាល័យ​ព្រហ្ម​ទ​ណ្ឌ័​កំរិត​ស្រាស​ខេត្ត​បានអោយដឹងថា​៖​មន្ត្រី​ពន្ធនាគារ​ខេត្ត​ជាប់ចោទ​រូបនោះ​ឈ្មោះ ទេព ច​ន្ទ័​មករា អាយុ​២៩​ឆ្នាំ រស់នៅក្នុង​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង បាន​ចូល​បំរើការ​ងារ​ជាម​ន្ត្រី​ពន្ធ​នា គារ​ខេត្តកំពង់ឆ្នាំង​មាន​រយះពេល​៥​ឆ្នាំ​មកហើយ​។ តាម​ចម្លើយ​របស់​ឈ្មោះ ទេព ច​ន្ត័​មករា និយាយថា​៖​គេ​ជា​អ្នកគ្រប់គ្រង​អាគារ​ឃុំឃាំង​លេខ​B1​ដែលមាន​ទណ្ឌិត​ក្នុង​បន្ទប់​ប្រមាណ​៤០​នាក់ ក្នុងនោះ​ខ្លួនគេ​បាន​ស្គាល់​ទណ្ឌិត​មួយចំនួន និង​កន្លងមក​ក៍មាន​ទណ្ឌិត​០៥​ទៅ​០៦​នាក់​ធ្លាប់បាន​ពឹងពាក់​ខ្លួនគេ អោយជួយ​ទិញ​ទូរ​សព្ទ័​ដៃ​ក្នុង​មួយគ្រឿងៗ​តម្លៃ​ពី​១០​ទៅ​១៥​ដុល្លា ប្រសិនបើ​ទិញ​បាន ប្រគល់អោយ​គេ​ក្នុង​ពន្ធនាគារ​ពួកគេ​អោយ​ថ្លៃ​មួយគ្រឿង​ពី​២០​ម៉ឺន​រៀល​ទៅ​៣០​ម៉ឺន​រៀល តែ​ខ្លួនគេ​មិនបាន​មិន​ទទួល​ទិញ​ទូរ​សព្ទ័​អោយ​ពួក​ទណ្ឌិត​នោះឡើយ​។​66
សមត្ថកិច្ច​អោយដឹងទៀតថា​៖​តាម​ការស៊ើបអង្កេត​ស្រាវជ្រាវ​ជុំវិញ​ករណី​ខាងលើនេះ គឺមាន​សាក្សី​និង​ភ​ស្តុ័​តាង​បញ្ជាក់ថា​ឈ្មោះ អៀ តា​ល់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​ជនល្មើស បាន​លួច​រត់​កាត់​ចំរឹង​ដែក​ក្នុង​បន្ទប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ដោយសារ​ឈ្មោះ ទេព ច​ន្ទ័​មករា ជា​មន្ត្រី​ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង​ជា​សមគំនិត​បានផ្តល់​ផ្លែ​រណា​អារ​ដែក​អោយ​។​ក្នុងនោះ​ក៍មាន​ទណ្ឌិត​៣​នាក់​ផ្សេងទៀត ជា​អ្នកសមគំនិត​កាត់​ចំរឹង​ដែក​បំណង​ចង់​លួច​រត់គេចខ្លួន​ផងដែរ ដែល​សមត្ថកិច្ច​ក៏បាន​ហៅ​យកមក​សួរចម្លើយ​ទាំងអស់ ទើប​ដឹង​នៅ​អំពើ​សមគំនិត​ខាងលើ​របស់​មន្ត្រី​ពន្ធនាគារ​ជា​ជនជាប់ចោទ​។​

55
​គួរ​បញ្ជាក់ថា​៖​នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៤ វេលា​ម៉ោង​២​និង​០០​នាទី​យប់​រំលង​អា​ធ្រា​ត មាន​ទណ្ឌិត​ម្នាក់​ឈ្មោះ​អៀ តា​ល់ អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​មុនពេល​ចាប់ខ្លួន​នៅ​ភូមិ​តាកែវ​ក្រោម ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ ខេត្តពោធិសាត់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃទី​១០ ខែ​មិនា ឆ្នាំ​២០១១​ពីបទ​លួច​មាន​ហឹ​ង្សា​រហើយ​ត្រូវបាន​សាលាដំបូង​ខេត្ត​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​កំណត់​៥​ឆ្នាំ បាន​អនុវត្តន៍​ទោស​បាន​២​ឆ្នាំ​៦​ខែ នៅសល់​២​ឆ្នាំ​៦​ខែ​ទៀត​។​ជន​ល្មើ​រូបនេះ​បានធ្វើ​សកម្មភាព​អារ​ចំរឹង​ដែក​បន្ទប់​ឃុំឃាំង​B1 ចំនួន​២​ដើម រត់គេចខ្លួន​បាត់​ដោយ​សុ​វត្តិភាព​។​
​ក្រោយពី​ទណ្ឌិត​ម្នាក់​បាន​រត់ចេញ​ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង ត្រូវបាន​មតិ​សា​ធា​រណះ​រិះគន់ថា​អ្នកដឹកនាំ​មន្ទីរ​ពន្ធនាគារ​ខេត្ត មាន​ភាព​ធូរ​លុង​ខ្លាំងណាស់ ទើប​មាន​មន្ត្រី​ខិលខូច​ឃុបឃិត​ជាមួយ​អ្នកទោស​រត់ចេញ​បាន​ពី​ពន្ធនាគារ​យ៉ាង​ដូច្នេះ​។​កន្លងមក​ក៏​សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​ក្នុង​ខេត្ត​បានអោយដឹងថា​៖​ក្នុង​ពន្ធនាគារ​ខេត្ត​មាន​បំរើសេវា​ទូរ​សព្ទ័​លួចលាក់​អោយ​អ្នកទោស ហើយ​កន្លង​ដោយសារតែ សេវា​ទូរ​សព្ទ័​នេះ​ក៏មាន​អ្នកទោស​មួយចំនួន​ទិញ​បាន​គ្រឿងញៀន​យកទៅ​ជក់​ក្នុង​ពន្ធ នាគារ​ខេត្ត​ទៀតផង​៕