ព្រះវិហារ៖ កាលពីថ្ងៃទី១៥.កក្តដា.២០២៣វេលាម៉ោង១៤.៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រយង់បានទទួលបណ្តឹងពីឈ្មោះម៉ៅ ដាហៅក្រៅហៀកភេទប្រុសអាយុ៤៤ឆ្នាំរស់នៅភូមិស្រយងជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ថាមានករណីចោរលួចទឹកភេសជ្ជះដែលដាក់ខ្លះសេក្នុងធុងទឹកកកចំណុះ១៥០លីត្រយកទៅទាំងធុងទឹកកក កាលពីយប់ថ្ងៃទី១២កក្កដា២០២៣ ម៉២-៣០នាទីនៅចំណុចផ្ទះជនរងគ្រោះ។
ក្រោយពីបានទទួលពាក្យបណ្ដឹងរួចក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសួសសុខដារាស្នងការខេត្តព្រះវិហារលោកឧត្តមសេនីយ៍ត្រីសេងផល្លីស្នងការរងទទួលផែនការងានគរបាលព្រហ្មទណ្ឌ
លោកវិរៈសេនីយ៍ឯកគង់គានាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល
លោកវិរៈសេនីយ៍ឯកឪសេងអធិការនគរបាលស្រុកគូលែន
លោកវិរៈសេនីយ៍ទោគឹមសារៀនអធិការរងទទួលផ្នែកការងារនគរបាលព្រហ្មទណ្ឌស្រុកគូលែន
កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រយង់បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាបានចំនួន២នាក់:១.ឈ្មោះរិន ដារ៉ូភេទប្រុសអាយុ២០រស់នៅភូមិស្រយង់ជើងឃុំស្រយង់ស្រុកគលែនខេត្តព្រះវិហារមុខរបរមិនពិតប្រាកដ។
ជាមុខសញ្ញាទើបចេញពីពន្ធនាគារកាលពីថ្ងៃទី១២.៥.២០២៣។២.ឈ្មោះរៀប និច្ច ភេទប្រុសអាយុ១៥ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
សំភារដែលបាត់បងរួមមាន ភេសជ្ជះពេញធុងទឹកកកចំណុះ១៥០លីត្រព្រមទាំងធុងទឹកកកផងដែរ។
ក្រោយសាកសួរបំភ្លឺមុខសញ្ញាទាំង២នាក់ខាងលើបានសារភាពថាខ្លួនពិតជាបានលួចទឹកភេសជ្ជះរបស់ឈ្មោះម៉ៅ ដាហៅក្រៅហៀកប្រាដកមែន។
ការសំណូមពររបស់ដើមបណ្តឹងសូមឲ្យសមត្ថកិច្ចផ្តន្ទាទោសតាមផ្លូវច្បាប់។បច្ចុប្បន្នមុខសញ្ញាជនសង្ស័យ ទាំងពីនាក់បានឃាត់ខ្លួន នៅអធិការដ្ឋាន ដេីម្បីកសាងសំណុំរឿងតាមនិតិវិធីបញ្ជូនការិ-ជំនាញ។
ដោយសែមឡុំ