ខេត្តបន្ទាយមានជ័យ ទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យលោកហ៊ុនម៉ានីប្រធានសភាពសហពន្ព័កម្ពុជាបានចុះមកបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។កាលពីរសៀលថ្ងៃទី០៤តុលា២០១៤នៅទីតាំងស្ថិតនៅមាត់ផ្លូវទីរួមខេត្តក្នុងភូមិ៣សង្តាត់ព្រះពន្លាក្រុង
សិរីសោភ័ណខេត្តបន្ទាយមានជ័យ។ពិធីសម្ពោធទីស្នាក់ការសហភាពសហពន្ធយុវជនកម្ពុជាមានការចូលរួម លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោកគោស៊ុំសារឿតអភិបាលខេត្តបន្ទាយមានជ័យនិងក្រុមការងារជាច្រើននាក់បានចូលរួមផងដែរ។
លោកហ៊ុនម៉ានីបានមានប្រសាសន៍ក្នុងពិធីនោះថា៖ការសម្ពោធដាក់អោយប្រើប្រាស់ទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យនេះក្នុងគោលបំណងដើម្បីអោយយុវជនកម្ពុជាត្រូវចេះជួយគ្នាទៅវិញទៅមកអោយក្លាយជាមនុស្សល្អជួយសង្គមជាតិនៅពេលអនាគត់។
លោកបានបញ្ជាក់បន្តថាស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជានេះគឺត្រូវរៀបចំឡើងដើម្បីអោយយុវជនក្នុងខេត្តត្រូវជួយដល់យុវជនដែលវង្វេងផ្លូវនិងធ្វើអោយសង្គមស្អប់ខ្ពើមដូចជាការប្រើប្រាស់គ្រឿងញៀនក្រុមបងតូចបងធំត្រូវសហភាពសហព័ន្ធយុវជនកម្ពុជាចូលរួមអប់រំអោយក្លាយជាមនុស្សល្អក្នុងសង្គម។
លោក គោស៊ុំ សារឿតអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖សហភាពសហព័ន្ធយុវជនកម្ពុជាបានបង្កើតស្នាក់ការនៅខេត្តបន្ទាយមានជ័យគឺដូចជាកន្លែងថ្នាលបណ្តុះបណ្តាលសម្រាប់ជួយដល់យុវជនអោយក្លាយជាមនុស្សល្អហើយជួយដល់សង្គមនិងជាតិ។លោកបញ្ជាក់ថាសហភាពសហព័ន្ធយុវជនកម្ពុជាត្រូវជម្រុញបន្ថែមទៀតដើម្បីជួយដល់យុវជនដែលកំពុងវង្វេងផ្លូវប្រើប្រាស់គ្រឿងញៀនបងតូចបងធំត្រូវណែនាំអោយក្លាយជាមនុស្សចេះជួយសង្គមជាតិ៕