លោកឧត្តមសេនីយ៍ត្រី ជា សំបូរណ៍បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនានិងលើកទិសដៅអនុវត្តការងារបន្ត

0

តាកែវ: ព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣ ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានបើកកិច្ចប្រជុំសរុបលទ្ធផលការងារប្រចាំខែមិថុនានិងលើកទិសដៅអនុវត្តការងារបន្ត។ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ជា សំបូរណ៍ ស្នងការរងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការអញ្ជើញចូលរួមលោកនាយការិយាល័យ នឹងលោកលោកស្រីនាយរងផ្នែកទាំងអស់ក្នុងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច។

មានប្រសាសន៍ជួបសំណេះសំណាលជាមួយមន្ត្រីក្នុងការិយាល័យ លោកឧត្តមសេនីយ៍ត្រី ជា សំបូរណ៍ បានលើកអំពីវិន័យ ០០៦ របស់កងកម្លាំងនគរបាលជាតិនិងពង្រឹងការងារជំនាញជាពិសេសជំរុញមន្ត្រីការិយាល័យទាំងអស់ត្រូវចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នាក្នុងពេលខាងមុខនេះ។