​រងរបួស​ធ្ងន់​ម្នាក់​ដោយ​រថយន្ត​កាមរី​ហាយ​ព្រី​ត​បុក​រ៉ឺម៉ក​ដឹក​ធ្យូង​ពីក្រោយ​ខ្ទេច​មុខ

0


​កំពង់ឆ្នាំង​៖ បុរស​ជា​អ្នកបើករថយន្ត​កាមរី​ហាយ​ព្រី​តម្នាក់​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពី​បើក រថយន្ត ទៅបុក​និង​រ៉ឺម៉ក​ដឹក​ធ្យូង ពីក្រោយ​ក្នុងទិសដៅ​ស្របគ្នា កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី រំលង អា​ធ្រា​តុ​ឈានចូល​ថ្ងៃទី ០៧ ខែតុលា​ឆ្នាំ​២០១៤ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ លេខ ៨០​និង​៨១ ចំណុច​មុខ​សាលាបឋមសិក្សា​អណ្តូង​ស្នាយ ស្ថិតក្នុង​ភូមី​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក រលាប្អៀរ ខណៈដែល​រ៉ឺម៉ក​ម៉ូត​គ្មាន​ដាក់​សញ្ញា​ចំណាំងផ្លាត ឬ​ភ្លើង​សញ្ញា​ពីក្រោយ ។​DSC00718
​ ​យោងតាម​ប្រភពពី​មន្ត្រីនគរបាល​ចរាច​រ​ណ៏​ស្រុក​រលាប្អៀរ​បាន​និយាយថាៈ រថយន្ត​ដែល​បើក ទៅបុក​រ៉ឺម៉ក​ដឹក​ធ្យូង​ពីក្រោយ​នោះ ម៉ាក​កាមរី​ហាយ​ព្រី​ត ព​ណ៏​ទឹកប្រាក់ បាក់​ស្លាក​លេខ ភ្នំពេញ​2Q. 6872 បើកបរ ដោយ​បុរស​មិន​ស្គាល់ឈ្មោះ ក្នុងទិសដៅ​ពី​ជើង​ទី​ត្បូង ។

ប្រភព​ដដែល​បាន​បន្តថាៈ មុនពេល កើតហេតុ រថយន្ត​ខាងលើនេះ បាន​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​ពេលមកដល់​ចំណុចកើតហេតុ​ក៏​ស្រាប់តែ​ទៅបុក​នឹង​រថយន្ត​ដឹក​ធ្យូង​ពីក្រោយ​យ៉ង​ពេញទំហឹង បណ្តាលអោយ​រថយន្ត​រួញ​មួយ​កណាត់​ខាងមុខ​ខ្ទេច​ចំណែក​អ្នកបើកបរ​រថយន្ត​ថ្វីបើ​កៀប​ជាប់​ក្នុង​រថយន្ត​មែន តែ​បាន​ពោង​សុវត្ថិភាព​ជួយ គឺ​បាន រងរបួស​ធ្ងន់ ។​ដោយឡែក​អ្នកបើកបរ​រ៉ឺម៉ក​ដឹក​ធ្យូង​វិញ​មិនដឹងថា​រងរបួស​ប៉ុណ្ណា​នោះទេ គឺ​បាន​រត់គេច ខ្លួន​បាត់ ដោយ ទុក​រ៉ឺម៉ក​និង​ធ្យូង​ចោល​នៅ​កន្លែងកើតហេតុ ។​DSC00720
​ ​រ៉ឺម៉ក​ដឹក​ធ្យូង​បាន​បង្ករ​គ្រោះថ្នាក់​ច្រើនណាស់ ព្រោះតែ​ដឹក​លើ​ចំណុះ​ហើយ​ជា​រៀងរាល់ថ្ងៃ រ៉ឺម៉ក​ដឹក​ធ្យូង​ពេលមកដល់​ចំណុចកើតហេតុ​ខាងលើ គឺ​បាន​ឈប់​ដើម្បី​ទៅរក​ជួល​រថយន្ត​គេ មកជួយ​អូស​រ៉ឺម៉ក​ធ្យូង​នោះ ឡើង​ភ្នំ​ដាំ​ផ្កា ព្រោះតែ​ដឹក​លើស​ចំណុះ រ៉ឺម៉ក​នេះ​មិនអាច​ឡើង​ភ្នំ រួច ឡើយ ។​
​ ​រថយន្ត និង​រឺ​ម៉ក​ដឹក​ធ្យូង​ត្រូវបាន​មន្ត្រីនគរបាល​យកមក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៏ ផ្លូវ គោក​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​រង់ចាំ​ការដោះស្រាយ​តាម​និតិ​វិធី​។​ចំណែក​ជនរងគ្រោះ​ជា​
​ម្ចាស់​រថយន្ត​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ៕DSC00717