​លួច​កាប់​ចំ​៦​កាំបិតផ្គាក់​ស្លាប់​ចោទថា​ចេះ​ធ្មប់​ធ្វើ​អ្នកស្រុក​ក្នុងភូមិ​

0

​កំពង់ឆ្នាំង​៖​បុរស​ម្នាក់​ត្រូវ​ជនដៃដល់​លួច​កាប់​ត្រូវ​ចំនួន​៦​កាំបិត ស្លាប់​នៅក្នុង​កន្លែងកើតហេតុ​
​ដោយមាន​គុំនុំ​ថា​ជនរងគ្រោះ​ចេះ​ធ្វើ​ធ្មប់​នៅក្នុង​ភូមិ​។​ឃាតកម្ម​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៤ នៅ​តៀម​លក់ដូរ​មួយកន្លែង​ក្នុងភូមិ​ត្រពាំង​ស្មាច់ ឃុំ​ទួល​ខ្ពស់ ស្រុក​ទឹកផុស

មាន​ចម្ងាយ​ជាង​១០០​ម៉ែត្រ​ពី​ផ្ទះ​ជនរងគ្រោះ​។​DSC06847 - Copy
​ ​លោក ខែម វិបុល អធិការនគរបាល​ស្រុក​ទឹកផុស​បាន​និយាយ​អោយដឹងថា​៖​ជនរងគ្រោះ​
​មានឈ្មោះ សុខ សុផាត អាយុ​៤៤​ឆ្នាំ មុខរបរ​ធ្វើស្រែ​រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។​ចំ​ណែ​
​ក​ជនដៃដល់​ឈ្មោះ អ៊ូ អែល អាយុ​៤៣​ឆ្នាំ មាន​មុខរបរ​ធ្វើស្រែ​និង​ឡើងត្នោត រស់នៅក្នុង​ភូមិ​ឃុំ​
​ជាមួយគ្នា និង​មានផ្ទះ​នៅ​ទល់មុខ​គ្នា ធ្លាប់មាន​គំនុំ​ពីមុនមក​។​DSC06850 - Copy
​ ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​អង្គុយ​ផឹក​និង​មើល​ទូរទស្សន៍​មាន​គ្នា​៣​នាក់​នៅក្នុង​តៀម​លក់ដូរ​មួយកន្លែង​ក្នុងភូមិ ដែរ​មាន​ចម្ងាយ​ជាង​១០០​ពី​ផ្ទះ​ជនរងគ្រោះ​។​នៅពេល​នោះដែរ​
​ជនដៃដល់​បានមកពី​ឡើងត្នោត បានឃើញ​ជនរងគ្រោះ​នៅ​ផឹក​ក្នុង​តៀម ហើយក៏​បាន​រែក​ទឹក​
​ត្នោត​ទៅ​ទុក​ផ្ទះ ហើយ​បាន​ជិះ​ម៉ូតូ​ត្រឡប់​មកចាក់​សាំង​នៅ​តៀម​លក់ដូរ​នោះ​វិញ​។​ពេលនោះ​
​ជនរងគ្រោះ​បាន​និយាយថា ចាក់​សាំង​អី​មកចាក់​សាំង​ខាង​ណេះ​មក​។​DSC06846 - Copy

ខ​ណះ​នោះ​ជនដៃដល់​
​ធ្លាប់មាន​គំនុំ​ស្អប់​ថា​ជនរងគ្រោះ​ជា​អ្នកចេះ​ធ្វើ​ធ្មប់​ក្នុងភូមិ​ឃុំ​ផង ក៏បាន​ជិះ​ម៉ូតូ​ត្រឡប់ទៅផ្ទះ​យក​កាំបិតផ្គាក់​មក ដល់​តៀម​វិញ​ក៏បាន​ទាញ​កាំបិតផ្គាក់​កាប់​ផ្ទួនៗ​ចំ​៥​កាំបិត​តែម្តង​រហូតដល់​បាក់ដង​កាំបិត គឺ​ចំក្បាល​៣​កាំបិត ដៃ​ឆ្វេង​២​កាំបិត និង​ពោះ​១​កាំបិត បណ្តាលអោយ​ជនរងគ្រោះ​របួសធ្ងន់​ធ្ង​រ និង​បាន​ស្លាប់​ក្រោយពេល​កើតហេតុ​កន្លះ​ម៉ោង​។​

DSC06853 - Copy
​ ​លោក​អធិការ​ស្រុក​ទឹកផុស​បាន​អោយដឹងទៀតថា​៖​ក្រោយពេល​កើតហេតុ ជនដៃដល់​
​បាន​គេចខ្លួនបាត់​ពី​ផ្ទះ ភ្លាមៗ​នោះ​ដែល​សមត្ថកិច្ច​ជំនាញ​នគរបាល​ស្រុក និង​ខេត្ត បាន​សហការគ្នា​តាម​ប្រមាញ់​ចាប់ខ្លួន​ជនដៃដល់ រហូតដល់​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៤ សមត្ថកិច្ច​ចាប់ខ្លួន​ជនដៃដល់​បាន​នៅ​ចំណុច​ទឹក​ចែក​ក្នុង​ខ្ទម​ស្រែ ក្នុងភូមិ​កោះ​ខ្ទម ឃុំ​​ទួល​ខ្ពស់ ស្រុក​ទឹកផុស​។​​ ​នៅ​ចំពោះ​សមត្ថកិច្ច​ជនដៃដល់​បាន​សារភាពថា​៖​រូបគេ​ពិតជា​បាន​កាប់​ជនរងគ្រោះ​ពិត​​មែន​ដោយសារតែ​ជនរងគ្រោះ​ចេះ​ធ្មប់​ធ្វើ​អ្នកស្រុក​ក្នុងភូមិ​ឈឺ​ជាច្រើន​នាក់​មកហើយ និង​ធ្លាប់បាន​តាម​កាប់​ជាច្រើនលើក​រួចមកហើយ​តែ​គ្មាន​ឱកាស​ធ្វើបាន​សំរេច​។​DSC06847 - Copy
​ ​លោក ប៉ុល វ​ទ្ធី ស្នងការរង​នគរបាល​ខេត្ត ដែល​បាន​ដឹកនាំ​សមត្ថកិច្ច​ចុះ​ចាប់​ជនល្មើស​
​ដោយផ្ទាល់​បាន​និយាយ​អោយដឹងថា​៖ តាម​ការស្រាវជ្រាវ​ប្រជា​ពលរដ្ឋ​មួយចំនួន​បានអោយ​លោក​ដឹងថា ជនរងគ្រោះ គាត់​មិនចេះ​ធ្មប់​អាប​អី​នោះទេ នេះ​គឺជា​ការចោទប្រកាន់​និង​មាន​គំនុំ​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ​៕