អ្នកវិភាគជនជាតិអាមេរិកាំងដើមកំណើតខ្មែរលោកតាម៉ក់ ហឺននិងសហការីជួបសំណេះសំណាលជាមួយលពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ

0

បន្ទាយមានជ័យ៖ ការអភិវឌ្ឍន៍ក្នុងប្រទេសពិតជាមានភាពជឿនលឿន បើប្រៀបធៀបក្នុងទស្សវត្សទី៨០ លោកតាម៉ក់ ហឺន អ្នកវិភាគជនជាតិអាមេរិកាំងដើមកំណើតខ្មែរនិងសហការីមានប្រសាសន៍ដូចឆ្នេះ ខណះជួបសំណេះសំណាលពីការបោះឆ្នោតសាកលជាមួយពលរដ្ឋនៅភូមិសូភីសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ភូមិសូតិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត និងច្រកទ្វអត្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី ១៨ខែកក្កដាឆ្នាំ២០២៣ ។

ភ្ញៀវពិសេសរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេស ក្រុមនេះត្រូវបានជូនដំណើរ ដោយឯកឧត្តមអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកលី សុវណ្ណារឹទ្ធិ អភិបាលរងខេត្ត លោកជាម សុខ ប្រធានក្រុមប្រឹក្សាក្រុង លោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោកអភិបាលរង លោកចៅសង្កាត់ ចៅសង្កាត់រងនិងមន្ត្រី ។

លោកតាម៉ក់ ហឺន បានជូនពរអោយគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី បានអាសន:អ្នកតំណាងរាស្ត្រ៦/៦…។

ប្រតិភូនេះបានមកពីរដ្ឋអួរីហ្កេនស រ អា កាលពីថ្ងៃទី១៤ខែកក្កដា ហើយបានធ្វើទស្សនកិច្ចនៅកន្លែងនានានៅខេត្តមួយចំនួន មើល៍ទីអនុស្សាវរីយ៍កំសត់ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យឬសម័យប៉ុល ពតរបស់លោក ។
នៅខេត្តបន្ទាយមានជ័យ លោកនិងសហការីបន្តទៅទស្សនាស្វែងយល់នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត, ការដ្ឋានសាងសង់អាងធារាសាស្ត្រពង្រនៅភូមិសុរិយាសង្កាត់និមិត្ត…….ផងដែរ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ខែវិច្ឆិកា-០១ខែធ្នូឆ្នាំ២០២២ លោកលោកតា ម៉ក់ ហឺន និងសហការីក៏ទៅទស្សនកិច្ចនៅភូមិអូរវែងឃុំ-ស្រុកព្រះនេត្រព្រះ , តំបន់អភិវឌ្ឍន៍ក្នុងខេត្តបន្ទាយមានជ័យដូចជានៅតំបន់សេដ្ឋកិច្ចពិសេសអូរនាង,តំបន់សេដ្ឋកិច្ចពិសេសសានកូ ក្នុងក្រុងប៉ោយប៉ែត ។

សូមរំលឹកដែរថា កាលពីរាត្រីថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានអនុញ្ញាតិអោយជួបសន្ទនាដោយផ្ទាល់ជាមួយក្រុមវិភាគសង្គមដែលរស់នៅសហរដ្ឋអាមេរិក ដឹកនាំដោយលោក ម៉ក់ ហឺន និងភរិយា ៕ដោយ៖ឃិន គន្ធា