(កំពង់ធំ)៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ឯកឧត្តម ឃឹង នុភាព ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទសំបូរ អមដំណើរដោយឯកឧត្តមអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក/ឃុំ/ភូមិ បានបន្តចុះមូលដ្ឋានជួបសួរសុខទុក្ខ សមាជិកបក្ស និងបង្រៀនគូសសន្លឹកឆ្នោតដល់ប្រជាពលរដ្ឋ នៅឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
ឯកឧត្តម ឃឹង នុភាព បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានការពារសុខសន្តិភាព បូរណភាពទឹកដី និងការអភិវឌ្ឍជាបន្តបន្ទាប់លើគ្រប់វិស័យ ដោយមានអ្នកដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត គឺសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ តែងតែគិតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទសំបូរ បន្តថា សមិទ្ធិផលទាំងនេះ សុទ្ធតែបានមកពីផ្លែផ្កានៃសន្តិភាព ដោយការយកអាយុជីវិតធ្វើជាដើមទុន និងពលិកម្មដ៏ធំធេងរបស់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។ ដូចនេះយើងទាំងអស់គ្នាត្រូវចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ និងប្តេជ្ញាចិត្តចូលរួមក្នុងការការពារសន្តិភាពឱ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច តាមរយៈការទៅចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។
ឯកឧត្តម ឃឹង នុភាព បានសុំការគាំទ្របន្ថែមពីសំណាក់ប្រជាពលរដ្ឋនៅមូលដ្ឋានបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ មានរូបទេវតាបាចផ្កាជាសម្គាល់ ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍកសាងសមិទ្ធិផលនានា បន្ថែមទៀត ទៅលើសមិទ្ធផលជាច្រើនរាប់មិនអស់របស់គណបក្សប្រជាជនកម្ពុជា។
ចុងក្រោយ ឯកឧត្តម ឃឹង នុភាព ព្រមទាំងក្រុមការងារ បានធ្វើការបង្រៀនដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឱ្យកាន់តែយល់ច្បាស់ និងចេះគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវផងដែរ។