ប្រពៃណី​ប្រណាំង​ទូកង​នៅ​បាត់ដំបង​បានចាប់ផ្តើម​ឡើងវិញ​ហើយ​

0

​បាត់ដំបង​: រយ​:​ពេល​ពីរ​ថ្ងៃ​ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​7 និង​ទី​8 ខែតុលា​ឆ្នាំ 2014 គឺជា​ថ្ងៃ​ចេញ​ព្រះវស្សា​
​ហើយក៏​ជា​ថ្ងៃ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​តែងតែ​ប្រារព្វ​ធ្វើ​ពិធី​ប្រណាំងទូក អកអំបុក សំពះ​ព្រះ​ខែ​ផងដែរ​
​ដែ​លេ​ជា​ប្រពៃណីជាតិ​តាំងពី​យូរលង់​ណាស់​មកហើយ​. ។​
ដោយឡែក​នៅថ្ងៃនេះ​ក្នុង​ខេត្តបាត់ដំបង​ក៏បាន​រៀបចំ​នូវ​ពិធី​ប្រណាំង​ទូកង​ក្រោម​អធិបតី​
​ភាព​លោក អ៊ុក វង្ស ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ប៊ុន សេង មេបញ្ជាការ​យោធភូមិភាគ​ទី​5 និង​មន្ត្រី​
​រាជការ​នៅ​ទូទាំង​ខេត្ត ពិសេស​ក៏មាន​វត្តមាន​លោក​អភិបាលខេត្ត លោក​អភិបាលខេត្តរង​មកពី​ខេត្ត​image (1)
​ច័ន្ទ​បុរី និង ខេត្ត​ត្រាត ព្រមទាំង​ប្រតិភូ​មកពី​ប្រទេស​ថៃ​ជាច្រើនរូប​ផងដែរ​. ។​
មានប្រសាសន៍​ក្នុងឱកាស​នោះ លោក​អ៊ុយ រី​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​បុណ្យអុំទូក​បាន​
​លើកឡើងថា ពិធី​នេះ​គឺជា​ការសុំ​ខ​មាល​ទោស​ដល់​ព្រះ​គង្គារ​ដែល​កន្លងមក​ម​នុស្ស​គ្រប់រូប​ធ្លាប់ធ្វើ​អ្វី​
​មិនល្អ​ទៅក្នុង​ទឹក​ហើយក៏​ជា​ការសុំ​បួងសួង​អោយ​សំបូរ​ទឹក​នៅ​ឆ្នាំក្រោយៗ​ទៀត​ដើម្បី​បង្កបង្កើនផល​។​
ដោយឡែក​លោក អ៊ុក វង្ស ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ក៏បាន​លើកឡើង​ដែរ​ថា​រយ​:​ពេល​3​ថ្ងៃ​
​គឺ​ចាប់ពី​ថ្ងៃទី 5 ដល់​ថ្ងៃទី​7 ខែវិច្ឆិកា​ឆ្នាំ 2014 ខាងមុខនេះ នៅ​រាជធានី​ភ្នំពេញ​ក៏មាន​រៀបចំ​ពិធីបុណ្យ​image
​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ផងដែរ​ដូច្នេះហើយ​ទើប​នៅ​ខេត្តបាត់ដំបង​បានរៀបចំ​
​ពិធី​នេះ​ឡើង​ដើម្បី​ធ្វើការ​ជ្រើស​រើសយក​ទូក​ដែល​ខ្លាំង​ទៅ​ចូលរួម​ប្រកួត​បន្ត​នៅ​រាជធានី​ភ្នំពេញ​. ។​
គួរ​បញ្ជាក់ដែរថា​ពិធី​ប្រណាំងទូក​នេះ​គឺមាន​ជាប់ទាក់ទង​ទៅនឹង​ប្រវត្តិសាស្ត្រ​ក្នុង​ពិធី​
​សមយុទ្ធ​នៃ​កំលាំង​សាមគ្គី​កងទ័ពជើងទឹក​របស់​ខ្មែរ​ក្នុង​បុព្វហេតុ​កា​ពារ​មាតុភូមិ​ផងដែរ​. ។ នាឱកាស​
​មហោឡារិក​នេះ​គឺមាន​ទូក​ដែល​ចូលរួម​ប្រកួត​សរុប​ចំនួន 22 ទូក​ក្នុងនោះ​មាន​ទូក​ប្រពៃណី ទូក​ខ្នាត​

​អន្តរជាតិ និង​ទូកង​ខ្នាត​វែង ដែល​មកពី​ខេត្ត​ចំនួន​3 គឺ​ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន និង​ខេត្តកំពង់ឆ្នាំង​។​
​នៅក្នុង​រយ​:​ពេល​ពីរ​ថ្ងៃនេះ​គេ​ស​ង្គេ​ត​ឃើញថា​មាន​ប្រជាពលរដ្ឋ​មកពី​គ្រប់ទិសទី​ដើម្បី​ចូលរួម​កំសាន្ត​
​យ៉ាងច្រើន​កុះករ​ដែល​ញាំ​ង​អោយ​ពិធី​នេះ​កាន់​តែមាន​ភាព​អធិកអធម​ក្រៃលែង​ហើយ​ការប្រកួត​ទូកង​
​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃទី​8-10-14. ៕