កំពង់ឆ្នាំង÷ សមត្ថកិច្ចនគរបាលស្រុករលាបៀរសហការជាមួយនគរបាលព្រហ្មទណ្ឌខេត្ត បានចុះទៅធ្វើការស្រាវជ្រាវសាកសួជុំវិញហេតុការណ៍គ្រូពេទ្យព្យាបាល គ្មានបច្ចេកទេសជំនាញបណ្តាលអោយកុមារីម្នាក់បានស្លាប់ ។
សមត្ថកិច្ចជំនាញនៃស្នងការនគបាលខេត្តនិងស្រុកបានអោយដឹងថាករណីខាងលើនេះកុមារីរងគ្រោះមានឈ្មោះ គឹមចាន់តីអាយុ៥ឆ្នាំមានឪពុកឈ្មោះ មីសុគា អាយុ៤១ឆ្នាំម្តាយឈ្មោះ ម៉ុន ចាន់ទី អាយុ២៨ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងភូមិចំបក់ប្រាសាទឃុំក្រាំងស្គា ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២៣។
បើយោងតាមការឆ្លើយបំភ្លឺរបស់ក្រុមគ្រួសារប្រាប់សមត្ថកិច្ចថា អ្នកគ្រូពេទ្យដែលមិនមានជំនាញ ចាក់ថ្នាំបណ្តាលអោយកុមារីស្លាប់ខាងលើនេះមានឈ្មោះ.ហូថុង.ខេតស្រី រស់នៅក្នុងភូមិផ្លូវគោឃុំបន្ទាយព្រាលស្រុករលាបៀរខេត្តកំពង់ឆ្នាំង។
សេចក្តីរាយការបានអោយដឹងថានៅមុនពេលកើតហេតុនៅរសៀលថ្ងៃទី២២កក្កដា២០២៣ ក្រុមគ្រួសារកុមារីរងគ្រោះបានយកកូនស្រីរបស់ខ្លួន ដែលកំពុងមានជំងឺមកព្យាបាល នៅគេហដ្ឋានរបស់គ្រូពេទ្យខាងលើ។ ពេលនោះគ្រូពេទ្យបានវាស់កម្ដៅហើយក៏បានចាក់ថ្នាំចំនួនពីរម្ជុល។ នៅលើភ្លៅកុមារីរងគ្រោះទាំងសងខាងក្រៅពីចាក់រួចភ្លាម ស្រាប់តែកុមារីរងគ្រោះមានអាការៈបញ្ឈរភ្នែក ហើយភ្នែកឡើងខ្មៅ ឃើញដូច្នេះអ្នកគ្រូពេទ្យខាងលើនោះក៏បាន ចាក់សេរ៉ូមហើយក៏ឲ្យឪពុកម្ដាយ យកកុម៉ារីរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តតែអកុសលមុនពេលមកដល់មន្ទីរពេទ្យខេត្តកុមារីរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតទៅហើយ។
លោកវេជ្ជបណ្ឌិត.ប្រាក់វ៉ុន.ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានអោយដឹងតាមរយៈ telegram នៅវេលាម៉ោង ៣និង៦ នាទីថ្ងៃទី ២៤ កក្កដា ២០២៣ នេះថា ជាបឋមនោះមិនមានលិខិតស្នាមទេព្រោះឆែក នៅក្នុងប្រពន្ធបញ្ជីគណៈវិជ្ជាជីវៈ ឥតមានឈ្មោះទេ គ្រូពេទ្យហ្នឹង បើមិនមាននៅក្នុងគណ:វិជ្ជាជីវ:ណាមួយហើយ ក៏មិនមានឡាយសិនការអនុញ្ញាតិនោះទេ ។
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន់ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងទៀតថា បើគ្មានលិខិតអនុញ្ញាតទេ ខាងមន្ទីរបានប្រគល់ទៅឲ្យ អាជ្ញាធរស្រុកមានន័យថា រដ្ឋបាលស្រុក ជាអ្នកចេញអាជ្ញាប័ណ្ណ ក្រោមការផ្ដល់វាយតម្លៃបច្ចេកទេស ពីការិយាល័យសុខាភិបាលប្រតិបត្តិ ហើយឥឡូវនេះខាងលោកបានកំពង់ចាត់ឱ្យមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ចុះទៅធ្វើការពិនិត្យនិងស្រាវជ្រាវជាមួយនឹងសមត្ថកិច្ចផងដែរ។
សេចក្តីរាយការណ៍មួយផ្សេងទៀតបានឲ្យដឹងថា ពាក់ព័ន្ធនឹងករណីខាងលើនេះគឺនៅថ្ងៃទី ២៣ ខែកក្កដានេះមានការសម្របសម្រួល ជាមួយជនរងគ្រោះដើម្បីបញ្ចប់រឿងជាថ្នូនិងទឹកប្រាក់ចំនួន២០០០ដុល្លារដើម្បីបញ្ចប់រឿង។
តែទោះជាយ៉ាងណានៅថ្ងៃទី ២៤ កក្កដា ២០២៣ នេះកម្លាំងសមត្ថកិច្ចនៃអធិការនគរបាលស្រុករលាបអៀន និងកម្លាំងព្រហ្មទណ្ឌធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានកំពង់ហៅគូភាគីទាំងពីរមកសួរនាំដើម្បីស្រាវជ្រាវធ្វើកំណត់ហេតុ បញ្ជូនសំណុំរឿងបន្តតាមនីតិវិធី។
ចំពោះអ្នកគ្រូពេទ្យ ដែលបានធ្វើឲ្យកុមារីរងគ្រោះស្លាប់នោះបានរត់គេចខ្លួនបាត់ហើយ៕