កំពង់ឆ្នាំង៖ ពិធីប្រកាសតែងតាំងអភិបាលរងស្រុកកំពង់លែងថ្មី ធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាស្រុកកំពង់លែង ក្រោមអធិបតីភាពឯកឧត្តម សៀក គឹមលៀង អភិបាលរងខេត្តតំណាង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង មានការចូលរួមពីលោក ឡោ
សាលីម ប្រធានក្រុមប្រឹក្សាស្រុក លោក កែវ ពៅ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត លោកអភិបាល អភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក លោកលោកស្រីប្រធានការិយាល័យអង្គភាពជុំវិញស្រុក លោកមេឃុំ មេប៉ុស្តិ៍ក្នុងស្រុក និង មន្ត្រីរាជការសាលាស្រុកជាច្រើនរូបទៀត។
លោក មាន់ អ៊ានលី អភិបាលស្រុកកំពង់លែងបានមានមតិស្វាគមន៍និងបានលើកឡើងនូវលទ្ធផលសំខាន់ៗ ដែលបានសម្រេចបានកន្លងមករបស់ស្រុកកំពង់លែងមានការរីកចំរើនលើគ្រប់វិស័យនិងធានាបានសន្តិសុខស្ថេរភាពជូនប្រជាពលរដ្ឋ ចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្រតុកោណដំ ណាក់ទី៣ របស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង ។
លោក ចាន់ សារ៉ាត់ នាយករងរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំងបានអានប្រកាសលេខ ៣១២៧
ចុះថៃ្ងទី២៧ ខែសីហា ឆ្នាំ២០១៤ របស់ក្រសួងមហាផៃ្ទ ត្រូវបានតែងតាំងលោក ចេង ចាន់ដូណា ឋាន ន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ១៤ ជាអភិបាលរងស្រុកកំពង់លែង។
លោក ចេង ចាន់ដូណា អភិបាលរងស្រុកកំពង់លែងថ្មីបានឡើងធ្វើការប្តេជ្ញាចិត្តថា៖លោកនឹងខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុងអោយបានល្អនៅក្នុងគណៈអភិបាលស្រុក និងជាបណ្តាការិយាល័យ អង្គភាពជុំវិញស្រុក កងកំលាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានគ្រប់ឃុំ ដោយឈរលើមូលដ្ឋានគោរពតាមបទដ្ឋាននានានិងច្បាប់របស់រដ្ឋ ការពាររដ្ឋធម្មនុញ្ញនៃរាជាណាចក្រកម្ពុជា រួមចំណែកពង្រឹងការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចអោយបានល្អប្រសើរ។យកចិត្តទុកដាក់បំរើសេវ៉ាសាធារណៈជូនប្រជាពលរដ្ឋ ចូលរួមប្រឡងប្រណាំងកែរប្រែសោភ័ណ្ឌភាពរបស់ស្រុកកំពង់លែង ក្នុងទិសដៅអោយទីក្រុងស្អាត និងមានសេវាកម្មល្អ។
ឯកឧត្តមសៀក គឹមលៀង អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍សំណេះសំណាលនៅក្នុងពិធីនោះសង្កត់ធ្ងន់លើការអនុវត្តគោលនយោបាយ កំណែទម្រង់ស៊ីជំរៅរបស់រាជរដ្ឋាភិបាល និងការបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលរងខេត្តកំពង់ឆ្នាំងក៏បានផ្ដាំផ្ញើដល់លោក ចេង ចាន់ដូណា អភិបាលរងស្រុកកំពង់លែងដែលទើបតែងតាំងថ្មី អោយខិតខំបំពេញភារកិច្ចអោយបានល្អក្នុងការអនុវត្តកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលនិតិកាលទី៥នៃរដ្ឋសភា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខ។
ការធ្វើកំណែទម្រង់វាមានសារៈសំខាន់ជាច្រើនចំពោះមន្ត្រីរាជការ ពិសេសគឺការលុបបំបាត់ភាពអសកម្ម លុបបំបាត់អំពើពុករលួយ និង មានតម្លាភាពចំពោះមន្ត្រីរាជការហើយសហការក្នុងជួរគណៈអភិបាលស្រុកអាជ្ញាដែនដីគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅអភិវឌ្ឍន៍នៅមូលដ្ឋានដើម្បីរួមចំណែកយ៉ាងសកម្មសំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង៕