លោកឧត្តមសេនីយ៍ទោ  ឈាង  ផាន់ណារ៉ា  ជួបសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទះ របស់ក្លឹបស្នងការនគរបាលខេតតតាកែវ

0

ខេត្តតាកែវ៖ លោកឧត្តមសេនីយ៍ទោ  ឈាង  ផាន់ណារ៉ា  ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានក្លិបបាល់ទះខេត្តតាកែវ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នេះបានជួបសំណេះសំណាលជាមួយគ្រូបង្វឹក-ក្រុមកីឡាករបាល់ទះ ដែលត្រូវធ្វើការប្រកួតប្រជែងដណ្តើមពានរង្វាន់ឯកឧត្តម ស សុខា  ប្រព្រឹត្តទៅថ្ងៃពុធទី០២-០៦ ខែ សីហា ឆ្នាំ២០២៣ ខាងមុខនេះ” ក្នុងនោះក្លឹបចំនួន០៩ ចូលរួមប្រកួតប្រជែងមាន សមាគមកីឡាបាល់ទះវីសាខា ក្លិបកីឡាបាល់ទះបញ្ជាការដ្ឋានអង្គរក្ស កងពលធំអន្តរាគមន៏លេខ៣ ក្លិបបាល់ទះរិទ្ឋីសែនកីឡាខេត្តកំពង់ឆ្នាំង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និង ក្លិបបាល់ទះខេត្តតាកែវ ។

ឪកាសនេះដែរ លោកឧត្តមសេនីយ៍ទោ  ឈាង  ផាន់ណារ៉ា  ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឧបត្ថម្ភនូវ មីចំនួន១៧៦កេស រួមនឹងសម្ភារៈ ឯកសណ្ឋានកីឡា ជូនដល់ក្រុមកីឡាករនិងអ្នកដឹកនាំក្រុម គ្រូបង្គោល ព្រមទាំងផ្តាំផ្ញើឱ្យខិតខំព្យាយាមហ្វឹកហាត់ និងសហការគ្នាលេងឲ្យបានល្អទទួលបានជ័យជំនះលើក្រុមផ្សេងៗ ព្រមទាំងលើកស្ទួយវិស័យកីឡាឲ្យកាន់តែមានភាពរីកចម្រើនទាំងលើឆាកជាតិ និងអន្តរជាតិផងដែរ៕


លោកឧត្តមសេនីយ៍ទោ ស្នងការ និងជាប្រធានក្លឹបបាល់ទះខេត្តតាកែវ បានបន្តទៀតថាក្រុមកីឡាករត្រូវតែខិតខំព្យាយាមហ្វឹកហាត់ និងសហការគ្នាលេងឲ្យបានល្អទទួលបានជ័យជំនះលើក្រុមផ្សេងៗ ព្រមទាំងលើកស្ទួយវិស័យកីឡាឲ្យកាន់តែមានភាពរីកចម្រើនទាំងលើឆាកជាតិ និងអន្តរជាតិផងដែរ៕