ពិធីចម្រើនព្រះជន្មនិងបុណ្យផ្កាប្រាក់សាមគ្គីបំបួសកុលបុត្រកុលធីតានៅវត្តសមិទ្ធផលសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ

0

បន្ទាយមានជ័យ៖ នៅវត្តសមាធិផល សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យថ្ងៃទី ១ខែ សីហាឆ្នាំ២០២៣ ព្រះមន្ត្រីសង្ឃ ក្នុងក្រុងស្រីសោភ័ណ្ឌនិងព្រះគ្រូចៅអធិការ ទាំង ២១ វត្តក្នុងក្រុងសិរីសោភ័ណ ព្រះសង្ឃអាចារ្យគណៈកម្មការ និងពុទ្ធបរិស័ទជិតឆ្ងាយនិងក្រៅប្រទេស បានមូលមតិគ្នាជាឯកច្ឆន្ទផ្ដួចផ្ដើមប្រារព្ធធ្វើពិធីបុណ្យចម្រើនព្រះជន្ម បុណ្យផ្កាប្រាក់បុណ្យសាមគ្គីនិងបំបួសកុលបុត្រកុលធីតា។

ពិធីនេះធ្វើឡើងក្នុងគោលបំណងនៃពិធីបុណ្យចម្រើនព្រះជន្មដោយសិស្សគុណទាំងឡាយមានការរលឹកដឹងគុណនិងចំពោះ ព្រះឧបជ្ឈាយ៍ ចម្រើនព្រះជន្មប្រគេនព្រះសមណញ្ញាណ ណាប់ ម៉ឺនព្រះរាជាគណៈកិត្តិយសព្រះបាឡាត់គុណខេត្តបន្ទាយមានជ័យនិង ព្រះរាជាគណៈថាកិត្តិយសជាព្រះគ្រូ សនិមលព្រះគ្រូអនុគណក្រុងសិរីសោភ័ណ្ឌព្រមទាំងបាននិងពិធីបុណ្យផ្ការប្រាក់សាមគ្គីដើម្បីប្រមូលថវិកាកសាងកុដិ ព្រះសីវលី រៀបចំសួនច្បារ និងចាក់បេតុងដែលកំពុងដំណើរការដូចសព្វថ្ងៃមានការខ្វះខាត ជាច្រើនកន្លែង។
ក៍មានវត្តមានឯកឧត្តម អ៊ំ រាត្រីអភិបាលខេត្តនិងលោកជំទាវ ឯកឧត្ដមលោកជំទាវអភិបាលរងខេត្តថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តជាអធិបតី។
កម្មវិធីក៏បានរៀបចំទៅតាមបែបព្រះពុទ្ធសាសនាជាពិសេស ក៏មានការស្រោចស្រពសុគន្ធវារី ប្រគេនដល់ព្រះសមណញ្ញាណ ណាប់ ម៉ឺន និងព្រះមេត្តិញ្ញាណ ប៉ាត សុគន្ធ បន្ទាប់មកក៏បាននិមន្តព្រះធម្មកថិក
សម្តែងព្រះធម៌ទេសនាគ្រីបី។
លុះថ្ងៃបន្ទាប់ ក៏បានរៀបចំដង្ហែរ ផ្កាប្រាក់សាមគ្គីប្រទក្សិណជុំវិញព្រះវិហារ 3ជុំរួច ប្រារព្ធបទនមស្ការព្រះរតនត្រ័យ សមាទានសីល វេរភត្តាហារនិងផ្កាប្រាក់សាមគ្គីប្រគេនដ៏ព្រះសង្ឃ ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនចំពោះបុព្វការីជន មានមាតាបិតាក្នុងវត្តសង្សារនៅពេលរសៀលក៏មានការជួបជុំពុទ្ធបរិស័ទ ជិតឆ្ងាយដង្ហែរ សំពត់ស្លាដក់និងទានចំណាំព្រះវស្សាព្រះវិហារ ៣ជុំនិង ប្រារព្ធពិធីជាបន្តបន្ទាប់ទៅតាមប្រពៃណីនៃព្រះពុទ្ធសាសនានៃយើង។ដោយ៖ឃិន គន្ធា