មាន​ទំនាស់​ក្នុង​ពេល​ផឹកស៊ី​ត្រូវ​មិត្តភ័​ក្រកាប់​ជាច្រើន​ពូថៅ​រង​របួសធ្ងន់​ដេរ​៤១​ថ្នេរ

0

​កំពង់ឆ្នាំង​៖​ យុវជន​រងគ្រោះ​ម្នាក់​ត្រូវបាន​មិត្តភ័ក្ររ​បស់​គេ​ជា​ជនដៃដល់ កាប់​ជាច្រើន​ពូ ថៅ​រងរបួស ធ្ងន់ ដេរ​រហូតដល់​៤១​ថ្នេរ​ហើយ​ត្រូវបាន​គេ​ដឹក​បញ្ជូន​មកកាន់​មន្ទី​ពេទ្យ​ខេត្ត ដើម្បី​ធ្វើ​ការសង្គ្រោះ​ជីវិត​ភ្លាមៗ​ផងដែរ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ១ និង​១៥​នាទី​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​សាលា​បុរី​វិជ្ជា ស្ថិតក្នុង​ភូមិ​ស្រែ ព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

​​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖​ជនរងគ្រោះ​ឈ្មោះ ហៃ គីម​ហាវ អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​កំពង់​បឹង ឃុំ​កំពង់​ហាវ ស្រុក​កំពង់លែង ជា​សិស្ស​ប្រឡង​ធ្លាក់​សញ្ញាប័ត្រ​ទុតិយភូមិ​ឆ្នាំ​២០១៤​នេះ រី​ឯ​ជនល្មើស ឈ្មោះ ហែម រិទ្ធី អាយុ​២៣​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ជា​ជាង​ជួសជុល​ម៉ូតូ​។​

​​មុនពេល​កើតហេតុ យុវជន​រងគ្រោះ​បាន​សុំ​ម្តាយ​ធ្វើដំណើរ​មក​យកសា​ល័ក​ប័ត្រ​ដើម្បី​ត្រៀមប្រឡង​សញ្ញាប័ត្រ​ទុតិយភូមិ​លើក​ទី​២ តែ​នៅ​ពេល​មកដល់​ក្រុង​កំពង់ឆ្នាំង រូបគេ​បែរជា​ទៅ​ជួប​ជាមួយ​មិត្រភ័​ក្រ​២​ទៅ​៣​នាក់​ដើម្បី​ផឹកស៊ី ដោយ​មាន​ជនល្មើស​នៅ​ផឹក ជាមួយ​គ្នា​ផង​ដែរ​។​ក្រោយ​ពី​ផឹកស៊ី​បាន​មួយសន្ទុះ ក៍កើត​មាន​រឿងរ៉ាវ​ឈ្លោះប្រកែក​គ្នា ហើយ​ជនល្មើស​បាន​ទាញ​យក​ពូថៅ​មក​កាប់​លើ​ជនរងគ្រោះ​ជាច្រើន​ពូថៅ បណ្តាល​អោយ​យុវជន ហៃ គឹម​ហាវ រងរបួស​ត្រង់​ក្បាល ខ្នង និង​ដៃ​យ៉ាងធ្ងន់ធ្ងរ​។​

​​ក្រោយពេល​កើតហេតុ​ជនដៃដល់ ឈ្មោះ ហែម រិទ្ធី បាន​ជិះ​ម៉ូតូ​គេចខ្លួន​ពី​កន្លែង កើតហេតុ​បាត់ស្រមោល​តែម្តង ហើយ​សមត្ថកិច្ច​កំពុង​ធ្វើការ​តាម​ស្វែងរក​ចាប់ខ្លួន​ជន ល្មើស​ខាងលើ​មក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​។​ដោយឡែក​ជនរងគ្រោះ ត្រូវបាន​មិត្តភ័​ក្រ ដឹកបញ្ជូន​តាម​ម៉ូតូ​មក​ធ្វើ​ការសង្គ្រោះ​បន្ទាន់​ភ្លាមៗ ដែល​នៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់​គេ ឃើញ​ក្រុម​គ្រូពេទ្យ​កំពុង​ជួយ​ជនរងគ្រោះ​យ៉ាង​យកចិត្តទុកដាក់ រហូត​ជនរងគ្រោះ​ឆ្លង​ផុត ពី​គ្រោះថ្នាក់​។​

​ក្រោយពេល​សង្គ្រោះ​រួច​លោក​វេជ្ជបណ្ឌិត​បាន​ប្រាប់អោយដឹង​ថា​៖​ជនរងគ្រោះ​បាន​គ្រូពេទ្យ​ដេរ​ចំនួន ៤១​ថ្នេរ គឺ​ខ្នង​២​ថ្នេរ​,​ដៃស្តាំ​១៨​ថ្នេរ​,​ដៃ​ឆ្វេង​៧​ថ្នេរ និង​ក្បាល​១៤​ថ្នេរ គឺ​រូបគេ​មាន​របួស​យ៉ាង​ធ្ងន់ធ្ងរ​៕​
DSC05509

DSC05510