ឪពុក​ចិត្ត​តិរច្ឆាន​ចាប់រំលោភ​កូនស្រី​ចុង​អាយុ​៨​ឆ្នាំ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត​ខ្លួន​

0

​កំពង់ធំ​=​ឪពុក​ស្រែក​ឃ្លាន​តណ្ហា ចាប់រំលោភ​កូនស្រី​ចុង​របស់ខ្លួន​បានសំរេច​ចំនួន​៣​ដង ទើប​បែកការណ៍ ជនល្មើស​រូបនេះ រស់នៅ​ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបាន​កំលាំង​នគរបាល ឃាត​ខ្លួន​បាន​នៅ​ថ្ងៃទី​០៧​ខែតុលា ឆ្នាំ​២០១៤ វេលា​ម៉ោង​១០ ,៣០​នាទី បន្ទាប់ពីរ​បានទទួល​ពាក្យបណ្ដឹង​ពី​ម្ដាយ​ជនរងគ្រោះ អ្នក​ទាំង​៣​នាក់​រស់នៅក្នុង​តំបូលផ្ទះ​តែមួយ​។​Image16
ជនល្មើស​រូបនេះ​មានឈ្មោះ ផាត ថា អាយុ​២៤​ឆ្នាំ ត្រូវជា​ឪពុកចុង ត្រូវបាន​ជាប់ចោត​ពីរ​បទ រំលោភ​សេព​សន្ដ​វះ ទៅលើ អនីតិជន ឈ្មោះ ខ.ស.ល ភេទ​ស្រី អាយុ​០៨​ឆ្នាំ បានសំរេច​រហូតដល់​៣​ដង​។​Image18ប្រជាពលរដ្ឋ ដែល​បានឃើញ​ហេតុការណ៍ បាន​លាន់មាត់​គ្រប់គ្នា ព្រមទាំង​ជេរ​ស្តី​ឲ្យ​ជនសង្ស័យ ដែលមាន​ច​រិ​ក​យ​ក្យ និង​មិនមែនជា​មនុស្ស ដែលមាន​ប្រព្រឹត្ត​នូវ​ទង្វើ​មិន​គាប់​បី ទៅលើ​កុមារ ដែលជា​ត្រូវជា​កូនស្រី​ចិញ្ចឹម និង​សំណូមពរ​ឲ្យ សមត្ថកិច្ច​ដាក់ទោស​ឲ្យ​ធ្ងន់ កុំ​ឲ្យ​មានការ​លើកលែង ដើម្បី​កុំ​ឲ្យ​មាន​អ្នកយក​តំ​ម្រា​ប់​តាម និង​ជា​សង្គម​ដែលមាន​ច្បាប់ មាន​ទំលាប់ មិន​ឲ្យ​ជន​អ​គិត​ទាំងនេះ​ប្រព្រឹត្ត​ទង្វើ​លាមក​បែបនេះ​តទៅទៀត​។​
ក្រោយមក​ជនល្មើស​រូប​នេះ​ត្រូវបាន​ប​ញ្ចូ​ន​មក​ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ដើម្បី​ឃុំខ្លួន​បណ្ដោះអាសន្ន រួច​បញ្ចូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់វិធានការ​តាមច្បាប់​។​ប៊ុន​រិទ្ធី​