សម្ថកិច្ចចម្រុះចាប់គោយន្តកន្ត្រៃដឹកឈើយ៉ាងអានាធិបតេយ្យមេឈ្មួញតែងតែធ្វើព្យុះភ្លៀងនៅតំបន់ដែនជំរកសត្វព្រៃគូលែនព្រហ្មទេព

0

ខេត្តព្រះវិហារ៖ គោយន្តកន្ត្រៃមួយគ្រឿងដែលមេឈ្មួញនៅខេត្តសៀមរាបម្នាក់បានលួចដឹកជញ្ជូនអនុផលព្រៃឈើខុសច្បាប់ចេញពីដែនគូលែនព្រហ្មទេពទៅខេត្តសៀមរាបប្រត្តិការនោះបានធ្វើឡើងកាលពីនាថ្ងៃទី១ខែ សីហាឆ្នាំ ២០២៣ ។ សមត្ថកិច្ចបានឲ្យដឹងថាឈើខុសច្បាប់មកដល់ដែនដីមេព្រៃ
ក៍បានជួបកម្លាំងសម្ថកិច្ចចម្រុះបង្ក្រាបបាន នៅយប់រំលងអាធ្រាត ស្ថិតនៅចំណុច ភូមិសាស្ត្រ ព្រំប្រទល់កោះកេរ ក្នុងភូមិសំបូរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្ពព្រះវិហារ សមត្ថកិច្ចបន្តថា ដោយបានទទួលព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍មកថា មានគោយន្តកន្រៃ្តចំនួនពីររឿងដឹកជញ្ជូនអនុផលព្រៃឈើប្រភេទឈើលេខ២ត្បែងនិងត្រាច ។មេឈ្មួញជើងខ្លាំងធ្លាប់តែដឹកជញ្ជូនឈើខុសច្បាប់មិនដែលខ្លាចរអាលនិងសមត្ថកិច្ចម្តងណាសោះឡើយពេលនេះមេឈ្មួញល័ក្ខ ជាប់អន្ទាក់មេព្រៃ ខណ:ដែលកម្លាំងមេព្រៃ ហ៊ុំព័ទ្ធចាប់មេឈ្មួញជើងខ្លាំងបានប្រើឲ្យកូនចៅបើកគោយន្តពីគ្រឿងដឹកឈើចេញពីព្រៃដែនគូលែនព្រហ្មទេពឆ្លងកាត់ភូមិសំបូរតែអកុសលអីមេឈ្មួញត្រូវអស់ល័ក្ខបានមកដល់ពាក់កណ្តាលផ្លូវត្រូវបានកម្លាំងចម្រុះចាប់មួយគ្រឿង ហើយមួយគ្រឿងទៀតបានដាក់មេផាយបាត់ទាំងមនុស្សទាំងគោយន្តបាត់ស្រមោលតែម្ដងនេះ ។មេឈ្មួញដែលគេមិនស្គាល់ឈ្មោះបានបន្សុលទុកនៅគោយន្តកន្ត្រៃមួយគ្រឿងនិងឈើនៅកណ្តាលផ្លូវក្រាលក្រួសក្រហម ប្រជាពលរដ្ឋឆ្ងល់ថាស្នាក់ការបរិស្ថានព្រៃវែងទៅណាអស់ហើយបានបែអស់លោកមិនហ៑ានបង្ក្រាបទុកឲ្យមេឈ្មួញធ្វើព្យុះភ្លៀងគ្រប់រដូវឬមួយមិនដឹងថានៅតំបន់ព្រៃដែនគូលែនព្រហ្មទេព អត់មានបទល្មើសដឹកជញ្ជូនអនុផលព្រៃឈើ ? សមត្ថកិច្ចបញ្ជាក់ថាវត្ថុតាងបានរក្សាទុករង់ចាំការវាស់វែងនៅនឹងកន្លែងសង្កាត់រដ្ឋបាលព្រៃឈើគូលែនដើមចាត់ការទៅតាមនិតិវិធីច្បាប់៕