ចាប់ខ្លួន​ស្ត្រី​៣​នាក់​ដែល​កំពុង​លេងបៀ បញ្ជូន​មក​ស្នងការដ្ឋាន​គរ​បាល​ខេត្ត​

0

​កំពង់ឆ្នាំង​៖​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ​រដ្ឋបាល កំពង់ឆ្នាំង​ចាប់ខ្លួន​ស្ត្រី​៣​នាក់​ដែល​លេង​ល្បែងស៊ីសង​បញ្ជូន​មក​ស្នងការដ្ឋាន​នគរ​បាល ខេត្ត ខណៈ​ដែល​ពួកគេ​កំពុង​ញៀន​នឹង​ល្បែងស៊ីសង​។ ប្រតិបត្តិការ​បង្ក្រាប​វង់ល្បែង ខាងលើ នេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​៣ ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៤ នៅក្នុង​ហាង​លក់ ស៊ុប​អន្ទង់ មួយ​កន្លែង​ស្ថិតក្នុង​ភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

​​លោក ប៉ុល វុទ្ធី ស្នងការរង​នគរបាល​ខេត្ត​និង​ជា​ប្រធាន​ការិយាល័យ​កណ្តាល​យុ​ត្តិ ធម៌​បានអោយដឹងថា​៖​ស្ត្រី​ទាំង​បី​នាក់​នោះ​មាន​១.​ឈ្មោះ រិន អេង អាយុ​៤៧​ឆ្នាំ ជា​ម្ចាស់ ផ្ទះ​ដែល​ផ្តល់​ទីតាំង​ខាងលើ​អោយ​អ្នកលេង​ល្បែងស៊ីសង​,​ទី​២​ឈ្មោះ យឹម ម៉ុម អាយុ​៣៥ ឆ្នាំ ជា​អ្នក​លេងបៀ​,​ទី​៣​ឈ្មោះ ភាព អាយុ​៣២​ឆ្នាំ ជា​អ្នក​លេងបៀរ ចំណែក​ដៃគូរ​ពួក គេ​ចំនួន​២​នាក់ ទៀត​បាន​រត់គេចខ្លួន ខណៈ​សមត្ថកិច្ច​នគរ​បាល​កំពុង​បង្ក្រាប​។​

​​ក្រោយពេល​បង្ក្រាប​សមត្ថ​កិច្ច​ដកហូត​បាន​វត្ថុតាង​រួមមាន​៖​បៀនីឡុង​ចំនួន​២​ហ៊ូ​,​ទូ​រ ស័ព្ទ​ដៃ​មួយគ្រឿង​,​កាបូប​ពណ៌​បែ​តង​មួយ​ផងដែរ​។​អ្នកញៀន​ល្បែងស៊ីសង​ទាំំង​៣​នាក់​នោះ ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​មក​ស្នងការដ្ឋា​ន​នគរបាល​ខេត្ត កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕​
DSC05513

DSC05514DSC05513