កំពង់ធំ=ស្ដ្រីម្នាក់ត្រូវបានចាប់ខ្លួននៅថ្ងៃទី០៧ខែតុលាឆ្នាំ២០១៤វេលាម៉ោង១០,១០នាទីនៅផ្សារកំពង់ធំ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំក្នុងករណី ឆរបោក ខ្សែរកមាសចំនួន២ខ្សែរ ទម្ងន់១តំលឹង ដោយប្រើប្រាស់លុយដុលាក្លែងក្លាយជាប្រភេទប្រាក់សំរាប់សែន ទិញយកខ្សែករមាស ប្រព្រឹត្តដោយមនុស្ស៣នាក់ ទី១ឈ្មោះ ឆាននី ភេទស្រីអាយុ៣៥ឆ្នាំ ត្រូវកំលាំងនគរបាលឃាតខ្លួនបានភ្លាមៗនិងរឹបអូសបានលុយដុល្លារក្លែងក្លាយចំនួន២១៧សន្លឹក ស្មើរនិង
២១៧០០ដុល្លារជាប្រភេទក្រដាស់ប្រាក់សំរាប់សែន ,ទី២ ឈ្មោះ ថា ភេទស្រី អាយុ ២០ឆ្នាំ ,ទី៣ ឈ្មោះ ម៉យ ភេទប្រុស អាយុ ៣០ឆ្នាំ ទាំង៣នាក់រស់នៅក្នុងភូមិ សាលាសន្ទុក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ឯជនរងគ្រោះឈ្មោះ ដួងសុខ គង់ ភេទស្រី អាយុ៣០ឆ្នាំ ទីលំនៅនៅភូមិទី០៦ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានបាត់បង់ខ្សែរករមាស០២ខ្សែរទម្ងន់០១តំឡឹង ជាអាជីវករលក់ដូរនៅក្នុងផ្សារកំពង់ធំ។
ជនល្មើស ឈ្មោះ ថា និងឈ្មោះ ម៉យ ត្រូវបានរត់គិចខ្លួនបាត់ សមត្ថកិច្ច កំពុងតាមចាប់ខ្លួន ចំណែក ជនល្មើសឈ្មោះ ឆាន នីត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន រួចបញ្ចូនទៅតុលាការដើម្បីចាត់វិធានការទៅតាមច្បាប់៕ ប៊ុនរិទ្ធី