លោក ស្រី សុភ័ក្រ្ត ៖ សៀវភៅ ហ៊ុន សែន កម្ពុជា នឹងក្លាយជា ឯកសារប្រវត្តិសាស្រ្ត ដ៏មានសារៈសំខាន់ និងមានតម្លៃ

0

កំពង់ចាម : លោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម បានចាត់ទុកថា សៀវភៅ ហ៊ុន សែន កម្ពុជា នឹងក្លាយជា ឯកសារប្រវត្តិសាស្ត្រ ដ៏មានសារៈសំខាន់ និងមានតម្លៃ សម្រាប់ប្រទេសកម្ពុជាយើង ទន្ទឹមនឹងនោះសៀវភៅនេះ នឹងក្លាយទៅជាឯកសារ ដ៏មានតម្លៃ សម្រាប់អ្នកសិក្សាស្រាវជ្រាវ ទាំងអ្នកនិពន្ធជាតិ អន្តរជាតិ ហើយក៏ដើម្បី ទុកជាមេរៀនប្រវត្តិសាស្ត្រ របស់កូនខ្មែរ នាពេលអនាគត ដូច្នេះសំណូមពរសូមឲ្យអ្នកចូលរួមនៅទីនេះ ផ្ទាល់ សូមមេត្តាអាន ហ៊ុន សែន កម្ពុជា ឲ្យបានគ្រប់ៗគ្នា ក្រៅពីនោះ ក៏ត្រូវពាំនាំយកទៅផ្សព្វផ្សាយបន្ត ដល់អ្នកដែលមិនបានចូលរួម បានជ្រួតជ្រាប ផងដែរ ការ ថ្លែង បែប នេះ ក្នុង ពិធីស្ដាប់បាឋកថា ស្ដីពីសភាពការណ៍ថ្មីជាតិ អន្តរជាតិ និងផ្សព្វផ្សាយសៀវភៅ ហ៊ុន សែន កម្ពុជា ទៅដល់រដ្ឋបាលខេត្តក្រុង ស្រុក និងមន្ទីរ អង្គភាពជុំវិញខេត្ត នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២៣ ក្រោមវត្តមាន ឯកឧត្ដម ទុំប៉ែន វីរៈវិទូ ប្រធានក្រុមការងារស្រាវជ្រាវ និង លោកសាស្ត្រាចារ្យ និស្សិត សាមណៈនិស្សិត នៃសាកលវិទ្យាល័យ នៅក្រុងកំពង់ចាម ជាច្រើននាក់ ផងដែរ ។

បើតាម លោក អៀម ពិសី អ្នកនិពន្ធ ហ៊ុន សែន កម្ពុជា បានបញ្ជាក់ថា សៀវភៅនេះចងក្រងឡើងឡើង ដោយផ្អែកទៅនឹងស្ថានភាពប្រទេសជាតិ បន្ទាប់ពីសង្គ្រាមរ៉ាំរៃផ្ទៃក្នុង ត្រូវបានបញ្ចប់នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។ ទោះជាយ៉ាងនេះក្ដី ក៏រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិកម្ពុជា ដែលដូរមក រដ្ឋកម្ពុជា នៅតែមានឆន្ទៈមុះមុត ក្នុងការស្ដារ និងអភិវឌ្ឍប្រទេសជាតិ ពីគំនរបែកបាក់សេដ្ឋកិច្ចជាតិ ធ្លាក់ស្នើនឹងសូន្យឡើងវិញ ដោយមិនរាថយ ។ នាពេលនោះ ដៃម្ខាងរបស់រដ្ឋ ត្រូវច្បាំងទប់ស្កាត់ការវិលត្រឡប់ នៃរបបប្រល័យពូជសាសន៍ ដៃម្ខាងទៀត ងាកមកស្ដារអភិវឌ្ឍប្រទេស ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា ជាឥស្សរជននយោបាយ ដែលលិចធ្លោមួយរូប នៅលើឆាកអន្តរជាតិ នៅក្នុងដំណើរស្វែងរកសន្តិភាព ។ លោកបញ្ជាក់ដែរថា សៀវភៅ ហ៊ុន សែន កម្ពុជា បានរំលេច សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានតួអង្គសំខាន់ ជាងឥស្សរជនអ្នកតស៊ូផ្សេងៗទៀត ហើយបានចងក្រងចំនួន ១.០៥៩ទំព័រ និងចែកចែញជា ៤ផ្នែកសំខាន់ៗ ដោយរាប់ទាំងខ្លឹមសារ និងរូបភាព ៕