ភ្នំពេញ៖ រថយន្តមួយគ្រឿងម៉ាកវិតូស ដែលអ្នកបើកបរស្រវឹងស្រាធ្លាក់ភ្នែក បានបើកជ្រុលទៅ បុក នឹងបង្គោលភ្លើងធ្វើឲ្យរថយន្តគៀបជាប់រថយន្តក្បាលនិងបង្គោលនិងរងការខូចខាតមិនអាចទៅមុខទៀតបានកាលពីវេលាម៉ោង ១១និង២០នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤តាមបណ្តោយផ្លូវ ១៨២ ស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ ៧មករា។
អ្នកឃើញហេតុការណ៍នេះបានឲ្យដឹងថានៅម៉ោងកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកវិតូស ពណ៌ សពាក់ស្លាកលេខភ្នំពេញ 2W-8419បើកបរដោយបុរសម្នាក់ បើកបរតាមបណ្តោយផ្លូវលេខ១៨២ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលុះពេលមកដល់ចំណុចកើតហេតុគេក៏ឃើញរេចង្កួតពេញផ្លូវក៏ ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈបណ្តាលឲ្យក្រពិតខូចខាតនិងរថយន្តរងការខូចខាតផ្នែក ខាងមុខយ៉ាងដំណំនិងគៀបជាប់ក្បាលនៅចន្លោះបង្គោលភ្លើងទៅមុខមិនរួចឃើញដូច្នេះអ្នកបើករថយន្តនៅតែព្យាយាមបើកខំបើករថយន្តគេចទៅដែរតែត្រូវសមត្ថកិច្ចមកទាននិងឃាត់រថយន្តនេះតែម្តង។ យោងតាមសំដីរបស់ម្ចាស់រថយន្តបង្កហេតុខាងលើនេះបាននិយាយប្រាប់ សមត្ថកិច្ចថា គេពិតជាគ្មាន ចេតនាបើករថយន្តទៅបុកបង្គោលភ្លើងនេះទេគឺមកពីរថយន្តរបស់គេបែកកង់ ទើបរេសង្កួតជ្រុលមកបុក និងបង្គោលភ្លើងនេះតែម្តង ។
ទោះជាយ៉ាងណានគរបាលចរាចរខណ្ឌ៧មករាបានសហការជាមួយមន្ត្រីជំនាញចុះធ្វើការវាស់វែងស្ទួតយករថយន្តខាងលើនេះទៅរក្សាទុកនៅសាលារាជធានីភ្នំពេញដើម្បីដោះស្រាយសំណងតាមក្រោយ៕