​ព្យុះ​នៅ​ជប៉ុន​និង​អង់គ្លេស​បង្ក​ការខូចខាត​យ៉ាង​ធំធេង​

0

​នៅ​ព្រឹក​ថ្ងៃទី​៧​ខែតុលា ក្រសួង​ព្យាករ​ឧតុនិយម​អង់គ្លេស​បានប្រកាស់ថា ខ្យលព្យុះ​Phanfone បាន​ចាក​ចេញពី​ប្រទេស​ជប៉ុន ឆ្ពោះទៅកាន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដោយ​បន្សល់ទុក​នៅ​ការខូចខាត​យ៉ាងតំណំ ទាំ​ទ្រ​ព្រ​សម្បត្តិ​និង អាយុជីវិត​។​
​ព្យុះ​Phanfone បានសម្លាប់​មនុស្ស​៤​នាក់​និង​៥​នាក់​បាត់​ខ្លួន ក្រៅពីនេះ​នៅមាន​៤៩​នាក់​ទៀត​រងរបួស​។ ព្យុះ​នេះ​ក៏បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ជិត​៣​លាន​នាក់​នៅក្នុង​ខេត្ត​ចំនួន​៨​រង​ផល​បះ​ពាល់ ក្នុងនោះ​មាន​៥​មឺ​ន​នាក់​ត្រូវ​ភៀសខ្លួន​ទៅកាន់​តំបន់​សុ​វត្ថ​ភាព​។​
​ ​ចំណែក​នៅក្នុង​ប្រទេស​អង្គ​គ្លេ​ស​វិញ​ខ្យល់ព្យុះ​ដំបូង​គេ​បង្អស់​បាន​បោកបក់ ចូល​ដីគោក​ក្នុងប្រទេស​នេះ​កាលពី ថ្ងៃទី​៦ ខែតុលា បណ្ដាលឱ្យ​អ្នកបើកបរ តាក់ស៊ី​ម្នាក់​បាត់បង់​ជីវិត ដោយសារតែ ខ្យល់កួច​ប៉ើង​រថយន្ដ ។ ខ្យល់ព្យុះ​ដែល មាន​ល្បឿន​ខ្យល់​ដល់​ទៅ ១៩៦​

គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង បង្កឱ្យមាន​ភ្លៀង​ធ្លាក់​ខ្លាំង ជន់​លិច​ផ្លូវ​មួយចំនួន​នៅក្នុង​ក្រុង ។ ខ្យល់ បាន​កួច​ផ្ទះមួយ​ខ្នង​រលំ​បាក់បែក​ធ្វើឱ្យ​ឥដ្ឋ ធ្លាក់​មកលើ​រថយន្ដ​ដែល​ចត​នៅ​ខាង ក្រោម​ស្ថិតនៅ​ស្រុក Bridlington ជាប់ ឆ្នេរសមុទ្រ​។ ប៉ូលិស​ក៏បាន​ទៅដល់​កន្លែង កើតហេតុ​បញ្ជូន​អ្នកបើកបរ​តាក់ស៊ី អាយុ​៦១​ឆ្នាំ​ទៅកាន់​មន្ទីរពេទ្យ ប៉ុន្ដែ​បាន បាត់បង់​ជីវិត បន្ទាប់ពី​ការខិតខំ​ព្យាបាល អស់​

ជាង​៤​ម៉ោង ។
​នេះ​ជា​ខ្យល់ព្យុះ​ជា​ទ្រង់ទ្រាយ​ធំ​បំផុត វាយប្រហារ​ទៅលើ​ប្រទេស​អង់គ្លេស​ឆ្នាំ ២០១៤​នេះ បណ្ដាលឱ្យ​ពលរដ្ឋ​ជាង​១​សែន នាក់ ភាគ​ខាងជើង​អៀក​ឡង់ គ្មាន អគ្គិសនី​ប្រើប្រាស់ សាលារៀន​ភាគច្រើន ត្រូវ​បិទទ្វារ រថភ្លើង​ចរាចរណ៍​នានា​ត្រូវ ផ្អាក​ជា​បណ្ដោះអាសន្ន​ផងដែរ ដោយ សារ​តែមាន​ដើមឈើ​ធំៗ​ជាច្រើន​បាក់ គ្របដណ្ដប់​នៅលើ​ផ្លូវដែក​9<iframe width=”640″ height=”360″ src=”//www.youtube.com/embed/4PO2qvvYDss?feature=player_detailpage” frameborder=”0″ allowfullscreen></iframe>