អាជ្ញាធរ ស្រុកជីក្រែងដឹកនាំកម្លាំងចម្រុះចុះពិនិត្យមើលដីព្រៃដែលប្រជាពលរដ្ឋធ្វើគម្រោងស្នើសុំទុកជាដីព្រៃសហគមន៍ក្រោយពីបានទទួលដំណឹងថាមានការទន្ទ្រានពីជនបុក្គលអត្មានិយម

0

ដោយ អ៊ុក ផ្លុង

សៀមរាប÷ លោក ម៉ូវ ជា អភិបាលរងស្រុក ជីក្រែងកាលពីថ្ងៃ ព្រហស្បតិ៍ ទី០៤ ខែ សីហា ឆ្នាំ ២០២៣បានដឹកនាំកម្លាំង ចម្រុះ ចុះទៅពិនិត្យមើលដីព្រៃមួយកន្លែងនៅចំណុច ត្រពាំង ស្មាច់ ស្ថិតក្នុងភូមិ កំបោអរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ ក្រោយពីទទួលដំណឹងពីប្រជាពលរដ្ឋថាដីព្រៃនៅចំណុចនេះ បាន នឹងកំពុងទទួលរងនូវការការ កាប់រុករានទន្ទ្រានឈូសឆាយពីសំណាក់បុក្គលអត្មានិយមយកដីរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
សហភាពចូលរួមមាន÷ មន្ត្រី ការិយាល័យកសិកម្ម ធនធាន ធម្មជាតិ និងបរិស្ថានស្រុកជីក្រែង; កងរាជអាវុធហត្ថ ស្រុកជីក្រែង; នាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ និងនាយរង; មេឃុំ ខ្វាវនិងក្រុមប្រឹក្សាឃុំខ្វាវ ប៉ូលិសប៉ុស្តិ៍ សង្កាត់រដ្ឋបាលឃុំខ្វាវ; មេភូមិ និងអនុភូមិ ភូមិ កំបោអរ; ប្រជាការពារភូមិ និងប្រជាពលរដ្ឋ សរុប ចំនួន៣៣ នាក់ ស្រីម្នាក់។

កិច្ចសហប្រតិបត្តិការនេះជាលទ្ធផលសង្កេតឃើញថាដីព្រៃនៅចំណុចខាងលើនេះត្រូវបានគេកាប់គាស់ទន្ទា្រនឈូសឆាយទាំងចាស់ទាំងថ្មីសរុបអស់ជាង៣ ហិចតា។ បើយោងតាមសម្តី លោក មុយ មៀន មេភូមិ កំបោអរ បានប្រាប់ អ្នកសារព័ត៌មានថាដីព្រៃ ត្រពាំង ស្មាច់នេះប្រជាពលរដ្ឋជាច្រើនគ្រួសារបានឯកភាពធ្វើការស្នើសុំទៅសង្កាត់រដ្ឋបាលព្រៃឈើខ្វាវអោយដាក់ព្រៃឈើនៅតំបន់នេះទៅជាព្រៃសហគមន៍ក្នុងគោលបំណងរក្សាទុកព្រៃនេះជាជម្រកសត្វព្រៃ ព្រោះបច្ចុប្បន្ន នេះ ព្រៃឈើក្នុងភូមិសាស្ត្រឃុំខ្វាវកំពុងតែរងការវិនាសអន្តរាយស្ទើរតែអស់ហើយ ក៏ប៉ុន្តែលោកភោគ វីរះនាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវាហាក់បីដូចជាគ្មានឆន្ទះ
ចង់ថែរក្សាព្រៃឈើនេះទាល់តែសោះទុកបណ្តោយអោយជនអាត្មានិយមឈូសឆាយដីនេះ១ ឆ្នាំ បន្តិច ១ ឆ្នាំ បន្តិច ស្ទើរតែអស់ទៅហើយ។ ទន្ទឹមនឹងនោះដែរក្រោយពីក្រុមការងារចុះពិនិត្យនិងធ្វើការវាយតម្លៃរួច លោក ម៉ូវ ជា អភិបាលរងស្រុកជីក្រែង តំណាងឱ្យ លោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែង ហើយក៏ ជាប្រធានគណៈបញ្ជាការឯកភាពស្រុកជីក្រែងផងដែរនោះ បានធ្វើការងារណែនាំដល់ក្រុមការងារអោយមានការចុះល្បាតដើម្បីការពារដីព្រៃតំបន់នេះ និងធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋហាមដាច់ខាតមិនអោយជនណាកាប់ទន្ទ្រានឈូសឆាយដីនេះបន្តជាដាច់ខាត បើបុគ្គលណាហ៊ានប្រព្រឹត្ត នឹងត្រូវរឹប អូសយកឧប្បករជាវត្ថុតាងមកធ្វើជាសម្បត្តិរដ្ឋ ហើយមនុស្ស នឹងត្រូវចាប់ខ្លួនមកផ្ដន្ទាទោសតាមច្បាប់។
ប្រជាពលរដ្ឋមានការរីករាយក្រោយពីបានស្តាប់សម្តីការអប់រំផ្សព្វផ្សាយរបស់លោក ម៉ូវ ជា ប្រកបដោយអភិរក្សធនធានធម្មជាតិនិយម៕