កំពង់ធំ៖ ឧក្រឹតជន២នាក់ត្រូវបានកំលាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឧខេត្តកំពង់ធំសហការជាមួយកំលាំងនគរបាលព្រហ្មទណ្ឧខេត្តបន្ទាយមានជ័យធ្វើការឃាត់ខ្លូនជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសហិង្សាដោយចេតនា(ប្រើប្រាស់កំបិតកាប់លើជនរងគ្រោះឈ្មោះ យិត និត កាលពីថ្ងៃទី ០៥
ខែតុលា ឆ្នាំ២០១៤។
ជនសង្ស័យទាំងពីមាន ១,ឈ្មោះ សឹង សោម ភេទប្រុសអាយុ២១ឆ្នាំ ២,ឈ្មោះ ណេត និត ភេទប្រុសអាយុ២៣ឆ្នាំនាក់ទាំងពីរស់នៅភូមិក្រសាំងខ ឃុំ សានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជនសង្ស័យទាំងពីបានឆ្លើយសារភាពថាខ្លូនពិតមានបំណងចង់ធ្វើអំពើមនុស្សឃាតដោយចេតនាពិតមែនទៅលើឈ្មោះយិត និត។
យោងតាមសំដីរបស់លោក វរះសេនីយ័ត្រី ខេន ឈុនគរ បានមានប្រសាសថាមុននឹងឃាត់ខ្លូនជនសង្ស័យទាំងពីរ លោកបានទទូលព៏ត័មានពីឪពុក ម្ដាយ ជនរងគ្រោះដែលមកដាក់ពាក្យបណ្ដឹង ពេលនោះលោកក៏បានកំណត់មុខសញានៅនឹងកន្លែងកើតហេតុ ហើយក៏បានពត័មានពីសហការីជុំវិញកន្លែងកើតហេតុថាពិតជាមានរឿងនឹងកើតឡើងមែន ក្រោយមកលោកក៏បានរាយការណ៍ដល់ ស្នងការ នឹងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ពេលនោះ
ស្នងការនគរបាលខេត្តក៏បានដាក់កំលាំងតាមដានក្រុមគ្រួសារជនល្មើស តែពួកជនទាំងនោះ រត់គេចខ្លូនទៅដល់ក្រុងប៉ោយ ប៉ែត ពេលនោះសមត្ថកិច្ចនគរបាលព្រហ្មទណ្ឧខេត្តកំពង់ធំសហការជាមួយកំលាំងនគរបាលព្រហ្មទណ្ឧខេត្តបន្ទាយមានជ័យចាប់បាននៅក្រុងប៉ោយ ប៉ែត រួចក៏បញ្ជូនមកស្នងការនគរបាលខេត្តកំពង់ធំដើម្បីកសាងសំណុំរឿង និងឃុំខ្លួនបណ្ដោះអាសន្ន រួចបញ្ចូនទៅសាលាដំបូងខេត្តកំពង់ធំដើម្បីចាត់វិធានការតាមច្បាប់។ ដោយផន សុខជាតិ