កំពង់ធំៈ បែកធ្លាយរឿងភាពមិនប្រកតីរបស់លោកស្រី ង៉ែត ណារីន ប្រធានស្តីទីមន្ទីរព័ត៌មានខេត្តកំពង់ធំ ដែលមានមន្ត្រីជាច្រើនរូបកើតទុក្ខមិនសុខពេញចិត្ត ចំពោះការបង្កើតជាបក្សពួកនិយមនិងចាត់ចែងបោះឆ្នោតជ្រើសរើសប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ធំ ដោយពុំមានការចូលពីបេក្ខភាពឈរឈ្មោះ សម្រាប់ជ្រើសរើស នោះទេ គឺមាន
តែលោក ស្រី ង៉ែត ណារីន តែម្នាក់ ហើយការបោះឆ្នោតមិនមានការលាក់ការសម្ងាត់ គឺអ្នកបោះឆ្នោតអាចមើលគ្នាបាន ជាហេតុធ្វើឲ្យ មន្ត្រីមួយចំនួន ខ្លបខ្លាចក៏ចេះតែគូសឲ្យទៅ ដូច្នេះមន្ត្រីនៃមន្ទីរ ព័ត៌មានទាំងអស់ទាមទារភាពយុត្តិធម៌ ចង់បានថ្នាក់ដឹកនាំពិតប្រាកដ និងមិនចង់បានភាពរកាំ រកុះនៅក្នុងមន្ទីរ នាំឲ្យថ្នាក់ដឹកនាំខេត្តឈោះក្បាលវិញមុន និងពិបាកដោះស្រាយទៅថ្ងៃក្រោយ។
តាមការឲ្យដឹងពីប្រភពពត៌មានពី មន្ត្រីបំរើការនៅអង្គភាពន្ទីរពត៌មាន បានបង្ហើបឲ្យដឹងថា ការតំឡើងឋានៈ របស់លោកស្រី ង៉ែត ណារីន ពិតជាមានភាពមិនប្រកតី ដែលមានការឃុបឃិតគ្នា រវាងថ្នាក់ដឹកនាំក្នុងខេត្ត មួយចំនួន និងឃុបឃិតជាមួយ លោក ម៉ាន់ សារ៉ាន់ អតីតប្រធានមន្ទីរចាស់ ចាត់តំម្លើងឋានៈឲ្យលោកស្រី ង៉ែត ណារីន ក្នុងមួយឆ្នាំ រហូតដល់ទៅ៣ដង។ លោកបានបន្តថា ជាធម្មតាអ្នកដែលមានសិទ្ធិក្នុង ការឈរឈ្មោះ
ឡើងជាប្រធានមន្ទីរបាន លុះត្រាតែមន្ត្រីរូបនោះមាន(កាំ ក) ឡើងទៅ សម្រាប់លោកស្រី ង៉ែត ណារីន មានកាំ(ប្រាក់ ខ៣ .១៤) ទេ នៅក្នុងលក្ខណមិនអាចចុះឈរឈ្មោះបោះឆ្នោតបាននោះទេ ចំណែក ការបោះឆ្នោតពុំមានបន្ទប់សម្ងាត់ គឺបោះនៅក្នុងសាលប្រជុំ ហាលវាលល្ហរល្ហេវ ព្រមទាំងបានធ្វើឲ្យសមាជិកដែលចូលរួមបោះឆ្នោតមានការភ័យខ្លាច ក្នុងនោះដែរក៏មានភ្នាក់ងារដែលជាបក្សពួករបស់លោក ស្រី ង៉ែត ណារីន បានដើរត្រួតពិនិត្យមើលថា តើមន្ត្រីណាបោះឆ្នោតឲ្យអ្នកណា ? ជាហេតុធ្វើការបោះឆ្នោតពុំមានភាព យុត្តិធម៌ ។
ប្រភពដដែលពីមន្ត្រីជាច្រើនរូបបានមិនពេញចិត្ត នូវទង្វើរបស់ការដឹកនាំរបស់លោក ស្រី ង៉ែត ណារីន ដែលបានតាំងខ្លួនប្រៀបបានទៅហ្នឹង ថៅកែ និងរីឯមន្ត្រីកញ្ជះដាច់ថ្លៃ ដើរចង្អុល ដើរបង្គាប់ស្តីបន្តោស រួចចាកចេញពីកន្លែងធ្វើការ ដោយពុំមានភាពទទួលខុសត្រូវ ពេលត្រឡប់មកវិញស្តីបន្តោសជរប្រមាថ មន្ត្រីរួចចាក់ចេញទៅបាត់ ទង្វើទាំងនេះបានធ្វើឲ្យ មន្ត្រីជាច្រើនរូបកើតការមិនពេញចិត្ត ហើយទាមទារឲ្យយក អ្នកក្រៅចូលមកធ្វើជាប្រធានមន្ទីរថ្មី ដើម្បីភាពរីកចម្រើនក្នុងខេត្ត និងសុខសន្តិភាពរវាងថ្នាក់ដឹកនាំ និងមន្ត្រី ព័ត៌មាន ដោយសារតែទង្វើការដឹកនាំដោយគ្មាន បទពិសោធន៍ បានធ្វើឲ្យមន្ត្រីជាច្រើនរូន ត្រៀមនិងលាលែង ចេញពីមន្ទីរពត៌មាន បើកកាលណាលោកស្រី ង៉ែត ណារីន បានឡើងជាប្រធានមន្ទីរពត៌មានខេត្តកំពង់ធំ ។
មន្ត្រីពត៌មានទាំងអស់ សំណូមពរឲ្យ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព៌ត៌មាន និងលោក អ៊ុត សំអន អភិបាលខេត្ត កំពង់ធំ រៀបចំបោះឆ្នោតសារជាថ្មី ដោយមានភាពយុត្តិធម៌ មានបន្ទប់សម្ងាត់ និងមានបេក្ខភាពឈរឈ្មោះបោះ ឆ្នោត ស្របតាមច្បាប់ មិនមែនបោះឆ្នោតដោយគ្មានអ្នកឈរឈ្មោះ មានតែម្នាក់ឯងមិនអាចហៅថា បោះ ឆ្នោតបានទេ ហើយសុំឲ្យប្រកាសជាសារជារណៈ ក្នុងការជូនដំណឹងដល់មន្ត្រីតាមស្រុក ដោយពុំមានការ ជួបជុំស៊ីផឹកទាក់ទាញទឹកចិត្ត ក៏ដូចជាការសុំ និងគំរាម ដែលជាហេតុធ្វើឲ្យប៉ះពាល់ផ្លូវចិត្តរបស់ មន្ត្រី ដើម្បី ផលប្រយោជន៍បុគ្គល ។