​ក្រុម​ហុ៑ន​រោងចក្រ​កា់​ដេរ​និង​ប្រជាពលរដ្ឋ​នៅ​សង្កាត់​គោក​រកា​សំណូមពរ​ឱ្យ​អាជ្ញាធរ​បើកផ្លូវ​បេតុង​ដែល​ដាក់លូ​ឃាំង​ឡើងវិញ​

0

​ភ្នំ​េ​ព​ញ ៖ ប្រជាពលរដ្ឋ​នៅ​សង្កាត់​គោក​រកា បានឱ្យដឹងថា ផ្លូវ​បេតុង​១​ខ្សែ​ជា​អំណោយ​របស់​សាលា​រាជធានី​ភ្នំពេញ​កសាង​ជូន​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​គោក​រកា ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ប្រកប​របរការ​ងារ​រក​សុ​ី​ផ្សេងៗ ប្រភព​បន្តថា ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ ឆ្លងកាត់​

សង្កាត់​ចំនួន​៣ គឺ​សង្កាត់​សំរោងក្រោម សង្កាត់​ក្រាំងធ្នង់ នឹង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ដែល​ផ្លូវ​នេះ​ត្រូវបាន​កសាង​តាំងពី​ឆ្នាំ​២០១១-២០១២ ។​.image (1)

 

ប្រភព​បាន​រៀបរាប់​ទៀតថា​ផ្លូវ​នេះ តាំងពី​កសាង​រួចរាល់ ប្រជាពលរដ្ឋ​មានចិត្ត​ត្រេកអរ​យា​៉​ង​ខ្លាំង ចំពោះ​សាលាក្រុង​ដោយ​សង្ឃឹមថានឹង​បាន​ផ្លូវ​ល្អ​ស្រួល​ធ្វើដំណើរ​ក្នុងការ​ប្រកប​រប​ររ​ក​សុ​ី បុ​៉​ន្តែ​បច្ចុប្បន្ន ត្រូវបាន​អាជ្ញាធរ​សង្កាត់​គោក​រកា ដាក់លូ​ធំៗ​ឃាំង​ផ្លូវ ដើម្បី​មិនឱ្យ​រថយន្ត​ធំ​ឆ្លងកាត់ ពោលគឺ​ឆ្លងកាត់​បានតែ​រថយន្ត​ធុន​តូច ប្រភេទ​ទេសចរ​តែ​បុ​៉​ណ្ណោះ សូម្បីតែ​រថយន្ត​លុច​សុ​ី​ស​ក៏​ចេញចូល​ស្ទើ​មិន​រួច​ផង​កុំថាឡើយ​រថយន្ត​មាន​កង់​៦​ដឹក​ថ្ម​ដឹក​ខ្សាច់ ឬ​រថយន្ត​ប្រភេទ​កូរ៉េ​១​តោន​កន្លះ​ដឹក​កម្មករ​រោងចក្រ​នៅ​តំបន់​នោះ​ក៏​ចេញចូល​មិន​រួច​ដែរ ។​

image
ប្រជាពលរដ្ឋ​និយាយថា បើ​ចង់​ចេញចូល​ផ្លូវ​នោះ​ត្រូវ​បើកផ្លូវ​វាង​តាម​ទំនប់​កប់​ស្រូវ​ទៅ​វត្ត​អង្គ​ក្រពើ​ហើយ​ចុះមក​ត្បូង​ទើបបាន ដែលមាន​ផ្លូវ​វាង​ឆ្ងាយ​រហូត​៦​គីឡូម៉ែត្រ ។​
ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះបាន​ឱ្យដឹង​ផងដែរ​ថា ខាង​អាជ្ញាធរ​សង្កាត់​គោក​រកា​បាន​ដាក់លូ​ឃាំង​ផ្លូវ​នេះ​នៅ​ចំណុច​ភូមិ ត្រពាំង​ស្រព​រ័ សង្កាត់​គោករ​ការ​ខណ្ឌ​ព្រែក​ព្នៅ ពោលគឺ​ចុះ​ពី​ផ្លូវ​ទំនប់​កប់​ស្រូវ​តែ​២០០-៣០០​ម៉ែត្រ​បុ​៉​ណ្ណោះ ។ ពួកគាត់​បន្តទៀតថា​ការ​ដាក់លូ​ដើម្បី​ឃាំង​មិនឱ្យ​រថយន្ត​ធំៗ ដូចជា​ប្រភេទ​រថយន្ត​កុងតឺន័រ រថយន្ត​ភ្លៅ​៤-៥​យី​ឌុប​ជាដើម ពួកគាត់​ទទួលស្គាល់ ព្រោះ​រថយន្ត​ទាំងអស់នោះ​វា​បាន​បំផ្លាញ​ផ្លូវ​ខូចខាត​ខ្ទេចខ្ទី​អស់ ។​

បុ​៉​ន្តែ​ការ​ដាក់លូ​នេះ​វា​តូច​ពេក មិន​អាចឱ្យ​រថយន្ត​កង់​៦​ដឹក​កម្មករ​រោងចក្រ​និង​ដឹក​ខ្សាច់​ឬ​ថ្ម ចូល​សាងសង់​នៅ​តំបន់​នោះបាន​ឡើយ ។ ពួកគាត់​និ​យា​យា​ទៀតថា បើ​ធ្វើ​ផ្លូវ​ហើយ​មិនឱ្យ​រថយន្ត​បើកបរ​រក​ប្រកប​របរ​អាជីវកម្ម​ផ្សេងៗ​បាន​តើ​ធ្វើ​ផ្លូវ​ធ្វើ​អី ។​
មហាជន​និយាយថា កន្លងមក​សាលា​រាជធានី​ភ្នំពេញ តាំងពី​សម័យ​លោក កែប​ជុតិមា​៉ ជា​អភិបាលក្រុង បាន​លើក​គម្រោង​កសាង​ផ្លូវ​ជាច្រើន​ខ្សែ ជា​ប្រាក់​វិភា​ជ​របស់​រាជរដ្ឋាភិបាល​ទម្លាក់​ឱ្យ​អភិវឌ្ឍន៍​មូលដ្ឋាន​តាមរយះ​សាលា​រាជធានី​ភ្នំពេញ និង​ប្រាក់​បដិភាគ​របស់​ប្រជាពលរដ្ឋ​១០​ភាគរយ ប៉ុន្តែ​ផ្លូវ​ទាំងនោះ​ភាគច្រើន​គឺ​គ្មាន​គុណភាព​តែម្តង មូលហេតុ​គឺ​ដោយសារ​អំពើពុករលួយ ដូច្នេះហើយ​ផ្លូវ​ដែល​សាលាក្រុង​កសាង តែងតែ​ឆាប់​ខូច​ទៅវិញ ហើយ​ការ​ឆាប់​រលាយ​ទៅវិញ​នោះ​គឺ​គេ​បន្ទោស​ទៅលើ​រថយន្ត​និង​គ្រោះធម្មជាតិ ទើប​នឹកឃើញ​ដាក់លូ​ឃាំង​ដើម្បី​កុំឱ្យ​ឆាប់​ខូច​ពេក ។​image (2)
សំណូមពរ​ពី​ប្រជាពលរដ្ឋ​និង​ក្រុម​ហុ៑ន​រោងចក្រ​កាត់ដេរ​នៅ​តំបន់​នោះ​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​សង្កាត់ ក៏ដូចជា​ក្រុង មេត្តា​បើកផ្លូវ​មួយ​ខ្សែ​នេះ​ឱ្យបាន​ធំ​បន្តិច ងាយស្រួល​ប្រជាពលរដ្ឋ​ប្រកប​របរការ​ងារ​រក​សុ​ី​ផ្សេងៗ​ផង បើ​ឃាត់​គឺ​ឃាត់​តែ​រថយន្ត​ធុន​ធំ​បាន​ហើយ ព្រោះ​បើ​ដាក់លូ​របៀបនេះ​ពួកគាត់​មិនអាច​ទទួលយក​បានឡើយ ៕