មន្ត្រីជំនាញខេត្តកំពង់ធំ បើកយុទ្ធនាការចាកវ៉ាក់សាំងជំងឺសារទឹកដល់សត្វគោក្របីបាន២០០ក្បាល នៅស្រុកសន្ទុក

0

(កំពង់ធំ)÷ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ក្រោមការចង្អុលបង្ហាញ និងណែនាំយ៉ាងយកចិត្តទុកដាក់ពីលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ បានដឹកនាំមន្ត្រីការិយាល័យក្រោមឱវាទ ដោយមានការអញ្ជើញចូលរួមពីលោក ឡង គីស៊ឹង អភិបាលនៃគណៈអភិបាលស្រុកសន្ទុក និងមានការចូលរួមមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ទទួលបន្ទុកវិស័យសុខភាពសត្វ និងផលិតកម្មសត្វ ព្រមទាំងអាជ្ញាធរភូមិ ឃុំ និងភ្នាក់ងារសុខភាពសត្វភូមិមួយចំនួន បានចុះធ្វើយុទ្ធនាការចាក់ថ្នាំការពារជំងឺសារទឹកសត្វគោក្របី ជូនប្រជាកសិករ នៅភូមិវាំងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោក ចាន់ បញ្ញាវ័ន្ត បានបញ្ជាក់បន្ថែមទៀតថាដោយសម្រេចលទ្ធផលនៃយុទ្ធនាការចាក់វ៉ាក់សាំងជំងឺសាទឹកដល់សត្វគោក្របីចាក់គោក្របីសរុបបានចំនួន២០០ ក្បាល(ក្របី០ក្បាល) និងបានផ្តល់ជូននូវថ្នាំការពារ និងថ្នាំព្យាបាលមួយចំនួន ដល់មន្ត្រីកសិកម្មស្រុក និងភ្នាក់ងារសុខភាពសត្វភូមិ សម្រាប់ចុះជួយអន្តរាគមន៍ចាក់ថ្នាំការពារជំងឺ និងព្យាបាលសត្វគោ ក្របីជូនប្រជាកសិកររស់នៅតាមបណ្តាភូមិ ឃុំក្នុងស្រុកជាបន្តទៀត ដើម្បីឱ្យចៀសផុតពីការឆ្លងជំងឺពីសត្វមួយ ទៅសត្វដទៃផ្សេងទៀត។

លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ អំពាវនាវបន្ថែមដល់បងប្អូនប្រជាកសិករដែលចិញ្ចឹមសត្វគោក្របី ប្រសិនបើមានបញ្ហាសង្ស័យថាគោក្របីមានជំងឺ សូមរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យភ្នាក់ងារសុខភាពសត្វភូមិចុះទៅចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗជូននៅក្នុងមូលដ្ឋាន។