(ឧត្តរមានជ័យ)រថយន្តអីស៊ុយៗមួយបាំងកន្លះវ៉ាចេងគេឯងមកបុករថយន្តបាឡែនមួយគ្រឿងទៀតយ៉ាងពេញទំហឹងបណ្តាលឲ្យខ្ទេចផ្នែកខាងមុខដូចគ្នាក៏ប៉ុន្តែសំណាងល្អមិនមានរងរបួសឫគ្រោះថ្នាក់ដល់អាយុជីវិតនោះដែរ។ហេតុគ្រោះថ្នាក់ចរាចររវាងរថយន្តអីស៊ុយៗបុករថយន្តបាឡែននោះ.
បានកើតឡើងកាលពីវេលាម៉ោង៨និង៣៥នាទីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤នៅចំណុចផ្លូវជាតិលេខ៦៧បេ ស្ថិតនៅក្នុងភូមិលំទង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
លោកវរសេនីយ៍ត្រីហាស់ ហេងអធិការរងផ្នែកសណ្តាប់ធ្នាប់បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តអីស៊ុយៗបើកបរពីទិសខាងត្បូងមកជើងយ៉ាងលឿនបានវ៉ាចេងជាមួយរថយន្តមួយគ្រឿងទៀតបានមកបុករថយន្តបាឡែនដែលចតឈប់នៅនិងចិញ្ចើមផ្លូវយ៉ាងពេញទំហឹងតែម្តងទៅ។
លោកវរសេនីយ៍ត្រីហាស់ ហេងអធិរងផ្នែកសណ្តាប់ធ្នាប់បានបន្តទៀតថា អ្នកបើកបររថយន្តបង្កហេតុនោះមានឈ្មោះគឹម ហួត ភេទប្រុសអាយុ៣៣ឆ្នាំរស់នៅភូមិអូរបៃ តាប់ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាបបើកបររថយន្តម៉ាកអីស៊ុយៗពណ៍ខៀវខ្ចីពាក់ស្លាកលេខភ្នំពេញ២E១៦៤២ រីឯអ្នករងគ្រោះឈ្មោះហយ រ៉ែន
ភេទប្រុសអាយុ៣៧ឆ្នាំបើកបររថយន្តបាឡែនគ្មានស្លាកលេខពណ៍ទឹកប្រាក់រស់នៅភូមិឃុំកើតហេតុខាងលើ នៅពេលបច្ចុប្បន្នសមត្ថកិច្ចប៉ូលិសសណ្តាប់ធ្នាប់ចរាចរស្រុកបានយករថយន្តទាំងពីរគ្រឿងនោះមករក្សាទុកនៅអធិការដ្ថាននគរបាលស្រុកអន្លង់វែងរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់