ក្រុងប៉ោយប៉ែត៖ទីតាំងលក់សំបុត្ររថយន្តមួយកន្លែងគ្មានស្លាកយីហោ បានជាទីតាំងស្តុបពលករពេញទំហឹងទៅហើយហើយម្ចាស់ទីតាំងខាងលើនោះ បានរៀបចំអោយមានរថយន្តចំនួន១០គ្រឿង សម្រាប់ដឹកពលករចេញពីក្រុងប៉ោយប៉ែតទៅតាមច្រករបៀង ប៉ែកខាងត្បូងនិងប៉ែកខាងជើង ជារៀងរាល់ថ្ងៃ
ពុំដែលឃើញមានថ្នាក់លើណានាំគ្នាទៅបង្រាបឡើយ ហើយក្នុងករណីរថយន្ត
ដឹកពលករខាងលើនោះ គឺមានមន្ត្រីប៉ូលិស មន្ត្រីប៉េអឹម មួយចំនួនតូចប៉ុណ្ណោះក៏មានវត្តមានដឹ
កពលករចំណាក់ស្រុកផងដែរ ។
សូមបញ្ជាក់ដែលថា ទីតាំងដែលួចស្តុបពលករនោះ គឺកើតមាននៅកន្លែងលក់សំបុត្ររថយន្ត
ចាស់ស្ថិតនៅក្នុងភូមិក្បាលកោះ ទល់មុខវត្តបាលិលេយ្យ ឈាងខាងលិចចម្ងាយ៣ម៉ែត្រ ស្ថិត
នៅក្នុងសង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខាងត្បូងផ្លូវជាតិលេខ៥តែម្តង ប៉ុន្តែ
សកម្មភាពបែបនេះ គឺកើតមានដុះស្លែរទៅហើយ ដែលពុំអាចមានថ្នាក់លើណាទៅទប់ស្កាត់
បានឡើយ។
ប្រភព័ត៏មានពីកន្លែងកើតហេតុ បានបញ្ជាក់ថា គេបានឃើញទីតាំងលក់សំបុត្ររថយន្តចាស់
ស្ថិតនៅចំណុចខាងលើបានទទួលពលករចំណាក់ស្រុក រាប់ម៉ឺនអ្នកហើយយកមកទុកកក្នុងទី
តាំងដូចខាងលើសម្រាប់ដឹកជញ្ជូនទៅតាមរថយន្តផ្សេងៗយកទៅដាក់តាមព្រំដែន ដើម្បី
អោយពួកគាត់ទៅចំណាក់ស្រុកក្រោមការយកលុយពីពលករទាំងនោះ ផងដែរ ប្រភពដ៏ដែល
បានបន្តទៀតថា ម្ចាស់ទៅតាំងដែលគេមិនបានបង្ហាញឈ្មោះនោះ បានរៀបចំរថយន្តកាមរី
ចំនួន១០គ្រឿងសម្រាប់ដឹកពលករចេញពីទីតាំងរបស់ខ្លួន ទៅដាក់តាមច្រករបៀងនានាដែល
ក្រុមខិលខូចខាងលើនោះ ចាត់ទុកពលករចំណាក់ស្រុកដូចជាទំនិញដែលខ្លួនចង់ផ្ទេរទៅនេះ
រឺទៅនោះ តាមតែអំពើចិត្តដែលគេនឹកឃើញ ប្រភពដ៏ដែលបានបង្ហើបអោយដឹងទៀតថា នៅ
ក្នុងរថយន្តចំនួន១០គ្រឿងសម្រាប់ដឹកពលករនោះ គឺមានរថយន្តរបស់មន្ត្រីប៉េអឹម១គ្រឿង
ពណ័ឈាមជ្រូក ដែលជាកម្មសិទ្ធរបស់ឈ្មោះជា ជាមន្ត្រីប៉េអឹមក្រុងប៉ោយប៉ែត ឯមួយគ្រឿង
ទៀតជារបស់ប៉ូលិសសណ្តាប់ធ្នាប់ ដែលរថយន្តនោះពាក់ស្លាកលេខភ្នំពេញ២G២៨៩៥ ជាកម្មសិទ្ធរបស់ឈ្មោះ ប៉ូលន់ មន្ត្រីសណ្តាប់ធ្នាប់ស្នងកានគបាលខេត្តបន្ទាយមានជ័យ ផងដែ
រ គេបានបន្តទៀតថា បើអស់លោកសមត្ថកិច្ចនាំគ្នាធ្វើបែបនេះសួរថា អ្នកណាបង្រាបអ្នកណា
តើថ្នាក់លើរបស់អស់លោកមានចំណាប់អារម្ភណ៏បែបណាដែរ រឺក៏ទុកសកម្មភាពបែបនេះ
សម្រាប់អោយកូនចៅដើរ រកចំណូលយកមកចិញ្ចិមអង្គភាពរឺមួយយ៉ាងណា ប្រភពដ៏ដែលក៏
បានបង្ហើបដែរថា ក្នុង១ថ្ងៃៗគឺមានពលករចេញទៅតាមច្រកបឹងសាគូរ របស់អង្គភាពវរះសេនា
តូចលេខ៩១១ដូចទឹកបាក់ទំនប់ និងចេញតាមស្រុកម៉ាឡៃ ស្រុកអូរជ្រៅ និងច្រកប៉ែកខាង
ត្បូងក្រុងប៉ោយប៉ែតមូយចំនួនទៀតផង ។
លោករី ធុល បានប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទថា រឿងកូនចៅរបស់លោកឈ្មោះ ប៉ូលន់នោះ គឺ
ពិតជាមានមែនតែទួសជាយ៉ាងណាក៏ដោយ សូមលោកខាងកាសែតកុំទាន់ធ្វើអ្វីផ្តេសផ្តាសទុក
ពេលអោយខ្ញុំធ្វើការអប់រំមន្ត្រីរបស់ខ្លួនអោយបានល្អឡើងវិញ ព្រោះគាត់កន្លងទៅមិនដឹងថា
កូនចៅរបស់ខ្លួនរកស៊ីអីនោះទេ សូមមេត្តាយោគយល់ដល់គាត់ផង៕