បាត់ដំបង: ផ្សារលើគឺជាឈ្មោះផ្សារមួយស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ហើយក៏ជាផ្សារមួដែលមានមកជាយូរលង់ណាស់មកហើយ ដោយគ្រាន់តែបច្ចុប្បន្នត្រូវបានគេដេញថ្លៃយកតែប៉ុណ្ណោះដើម្បីធ្វើអាជីវកម្មយកថវិការចូលរដ្ឋ.
ទន្ទឹមនឹងការដេញថ្លៃបានដោយដង្ខៅមួយរូបឈ្មោះ ដារ៉ា ដែលត្រូជាកូនប្រសារអតីត
ចៅហ្វាយខេត្តបាត់ដំបងចាស់រួចមក គឺលោកដារ៉ានិងដៃគូរក្រុមហ៊ុនបានចាប់ផ្តើមពង្រីកមហិច្ឆិតារបស់ខ្លួនតែម្តងដោយបានវាទទីនិងទន្ទ្រានយកដីផ្លូវសាធារណ:មកបង្កើតជាកន្លែងដាក់គ្រែ ដាក់ឆ័ត្រជួលអោយអាជីវករលក់ដូរយ៉ាងអនាធិបតេយ្យដើម្បីផលប្រយោជន៍របស់ខ្លួន. ។
ជាក់ស្តែងនៅប៉ែកខាងកើតនៃតួផ្សារដែលស្ថិតនៅតាមបណ្តោយដងស្ទឹងសង្កែគឺមានផ្លួវមួយខ្សែដែលជាផ្លូវខេត្តសំរាប់អោយប្រជាពលរដ្ឋធ្វើដំណើរនោះត្រូវបានដង្ខៅដ៏មានឥទ្ធិពលនិងមានខ្សែវល្លិ៍មហាសែនធំនេះបានយកប៉ែកខាងមាត់ស្ទឹងធ្វើជាកន្លែងលក់ត្រី ហើយចំណែកឯខាងតួផ្សារវិញគេបានពង្រីកគ្រែលក់ទំនិញនិងដាក់ឆ័ត្រពង្រាយមកលើផ្លូវថ្នល់ស្ទើរតែពាក់កណ្តាលទៅហើយដែលធ្វើអោយការធ្វើដំណើររបស់ប្រជាពលរដ្ឋមានការកកស្ទះពេញផ្លូវហើយក៏ស្ទើរតែបើករថយន្តមួយគ្រឿងចូលមិនរួចផងដោយសារតែទំហំផ្លូវដែលនៅសល់សឹងតែប៉ុនភ្លឺស្រែទៅហើយ. ។
ចំណែកនៅប៉ែកខាងលិចផ្សារវិញដែលជាចំនតរថយន្តតាក់សុីនោះគឺកាន់តែមានភាពរញ៉េរញ៉ៃមែនទែនហើយរថយន្តក៏ចតពាសវាលពាសកាលទៅតាមទំនើងចិត្តគ្មានសណ្តាប់ទាល់តែសោះ. ។រាល់បញ្ហាខាងលើនេះគេមិនដែលឃើញសមត្ថកិច្ចជំនាញណាមួយអើតក្បាលទៅធ្វើអន្តរាគមនិងសំរួលត្រង់ចំនុចនេះឡើយតាមមើលប្រហែលជាខ្លាចអំណាចដែលបន្សល់ទុកពីមុនមកឬក៏ខុះទៅធ្វើការត្រង់ចំនុចនេះវាគ្មានប្រាក់ចំណុលចូលក្នុងហោប៉ៅ ?។
បញ្ហាខាងលើនេះគឺមិនខ្វះទេចំពោះអ្នកដែលរិះគន់ព្រោះវាមានការលំបាកយ៉ាងខ្លាំងរាល់ការធ្វើដំណើររបស់ពួកគាត់នៅពេលដែលបានឆ្លងកាត់ម្តងៗហើយបើការធ្វើដំណើរនេះចំពេលព្រឹកទៀតនោះឆាប់បកក្រោយវិញប្រហែលជាប្រសើរជាងដើម្បីកុំអោយខាតពេលវេលាក្នុងការធ្វើដំណើរ. ។
យើងបានធ្វើការទំនាក់ទំនងទៅលោកស្នងការរងទទួលផែនសណ្តាប់ធ្នាប់ដែរដើម្បីចង់ដឹងនូវចំណាត់របស់លោកទៅលើចំនុចនេះប៉ុន្តែយើងមិនអាចទាក់ទងបានទេដោយសារតែទូរស័ព្ទរបស់លោកត្រូវបានបិទ. ។ បើសមត្ថកិច្ចជំនាញមិនមានវិធានការទៅលើទីតាំងនេះទេបន្តិចទៀតប្រាកដជាដង្ខៅ ដារ៉ា អាចឈានទៅបិទផ្លូវនេះដើម្បីសង់វីឡាផងក៏មិនដឹងដែរ. ៕