ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃអង្ការហាឆាន់ខាំកូរ៉េចុះមកពិនិត្យនិងព្យាបាលជម្ងឺទូទៅដោយមិនគិតកំរ៉ៃជូនប្រជាពលរដ្ឋនៅក្រុងក្រុងសិរីសោភ័ណ

0

បន្ទាយមានជ័យ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃ Medical Service Corps Jeolladuk.do  នៃអង្គការហាឆាន់ខាំ ចំនួន៣០នាក់ ក្នុងនោះមានវេជ្ជបណ្ឌិត ១៥នាក់ និងគ្រូពេទ្យ១៥នាក់មកពីសាធារណៈរដ្ឋកូរ៉េខាងត្បូង ចុះមកពិនិត្យនិងព្យាបាលជម្ងឺទូទៅដោយមិនគិតកំរ៉ៃ ជូនប្រជាពលរដ្ឋនៅក្រុងសិរីសោភ័ណចំនួន៣ថ្ងៃ គិតពីថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០២៣ នៅក្នុងបរិវេណអង្គការ ហាឆាន់ខាំ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ថ្ងៃទី១២ និង១៣ ខែសីហា ឆ្នាំ ២០២៣ នៅក្នុងបរិវេណ មន្ទីរពេទ្យបង្អែកសិរីសោភ័ណ ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពិនិត្យព្យាបាលចាប់ពីម៉ោង៨ ព្រឹក ។ ពិនិត្យព្យាបាលជម្ងឺបេះដូង ជម្ងឺក្រពះ ជម្ងឺភ្នែក ជម្ងឺមាត់ធ្មេញ ជម្ងឺសន្លាក់ ជម្ងឺរោគស្ត្រី និងចាក់ម្ជុលវិទ្យាសាស្ត្រជាដើម។
លោកអ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃ Medical Service Corps Jeolladuk.do  នៃអង្គការហាឆាន់ខាំចំនួន៣០នាក់ដឹកនាំដោយ លោកចងក្យុងហូ ប្រធានក្រុមការងារបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចំនួន៣០នាក់ក្នុងនោះមានវេជ្ជបណ្ឌិតចំនួន១៥នាក់ តាមរយៈអង្គការ ហាឆាន់ខាំចុះមកសការជាមួយ ក្រុមគ្រូពេទ្យសង្អែកក្រុងសិរីសោភ័ណ មកព្យាលជម្ងឺជូនប្រជាពលរដ្ឋក្នងក្រុងសិរីសោភ័ណ ដោយឥតគិតថ្លៃមានចំនួនរយៈ ៣ថ្ងៃ ចាប់ពីថ្ងៃទី ១១ .ដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៣ ជូនប្រជាពលរដ្ឋនៅក្រុងសិរីសោភ័ណហើយក្រុមគ្រូពេទ្យស្ម័គចិត្តរបស់អង្កការហាឆាន់ខាំមកព្យាលជម្ងឺជូនប្រជាពលរដ្ឋក្នងក្រុងសិរីសោភ័ណ ចំនួន២លើកមកហើយ។

ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ៖ បានបញ្ជាក់ឲ្យដឹងថាក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្កការហាឆាន់ខាំនេះបានចុះមកពិនិត្យ ព្យាបាលជម្ងឺជូនពលរដ្ឋទូទៅនៅ ក្រុងសិរីសោភ័ណដោយមិនប្រកាន់និន្នាការនយោបាយ សាសនា វណ្ណ:ក្នុងបំនងរួមចំណែកបន្ថែមក្នុងការបំប៉ន លើកកម្ពស់សុខុមាលភាព កាត់បន្ថយភាព ក្រីក្រជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ។

ឯកឧត្ដម អ៊ុំ រាត្រី បានបានថ្លែងអំណរគុណដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តអាមេរិច បានចុះមកពិនិត្យជម្ងឺជូនប្រជាពលរដ្ឋនៅក្នុងក្រុវសិរីសោភ័ណនេះដោយមិនយកកំរ៉ៃដែលជួយជាមនុស្សធម៍សុខភាពដល់ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យយើងនេះ៕ដោយ៖ឃិិន គន្ធា