​ចោរ​ចូល​លួច​លុយ និង​ទូរស័ព្ទដៃ នាយផ្នែក​ជលផល​ខណៈ​កំពុង​សំ​រាន​លក់​កណ្តាល​អា​ធ្រា​ត​

0

​ខេត្តរតនគិរីៈ ក្រុមចោរ​ចូល​តាម​ប​ង្អូ​ចនៃ​ផ្ទះបាយ​លក់​លុយ និង​ទូរស័ព្ទដៃ​របស់​នាយផ្នែក​រដ្ឋបាល​ជលផល​ខណៈ​កំពុង​សំ​រាន​លុងលក់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​ទៅ​២​រំលង​អ​ធ្រា​ត ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៤ ស្ថិតនៅ​ភូមិ​អូ​រក​ន្លិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​ខេត្តរតនគិរី​

​ ​លោក ប៊​ន ធា​រុង នាយផ្នែក​រដ្ឋបាល​ជល​ផល​ខេត្តរតនគិរី បានអោយដឹង​ការ​ពី​ព្រឹក​ថ្ងៃទី​៨​នេះ​ថា​លោក​មកពី​បេសកម្ម​ដោយ​អស់កម្លាំង​ផង​នោះ​ក៏​សំ​រាន​លុងលក់​មិនបាន​ដឹង​ពី​ក្រុមចោរ​ធ្វើ​កម្ម​ភាព​នោះទេ​ខណៈនោះ​ក្រុមចោរ​បាន​ចូល​តាម​ប​ង្អូ​ច​ផ្ទះបាយ ហើយ​បានធ្វើ​សកម្មភាព​រើ កកាយ​ក្រោម​ពួក​សំ​រាន​របស់ខ្លួន ក៏​យកបាន​លុយ​១​លាន​រៀល ទូរស័ព្ទដៃ​២​គ្រឿង Samsung Gran និង Samsung Galaxy Not លុះ​ព្រឹក​ឡើង​ទើប​ដឹងថា​បាត់​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង និង​លុយ​១​លាន​រៀល ហើយ​លោក​ក៏បាន​ដើរទៅ​ផ្ទះបាយ​ឃើញ​ប​ង្អូ​ច​ចំហរ ក៏​សន្និដ្ឋានថា​ចោរ​ចូល​លួច​តាម​ប​ង្អូ​ច​ដោយ​មិនបាន​ដាក់​គ​ន្លឹៈ​។img188

រួចហើយ​លោក​បានដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​ស៊ើបអង្កេត​រកមុខ​សញ្ញា​ចោរលួច ដែល​ធ្លាប់ធ្វើ​សកម្មភាព​របៀបនេះ​ជា​ច្រើនដង​មកហើយ​។ មជ្ឈដ្ឋាន​ទូរ​ទៅ​តែ​ដាក់​មុខសញ្ញា​ចោរ ធ្វើ​សកម្មភាព​លួច ប្លន់ សមត្ថកិច្ច​ហាក់ដូចជា​មានការ​ទ្វេ​ស​ប្រ​ហេះ​ច​ន្លោ​ស​ប្រហោង​មិនសូវ​បាន​ចាប់បាន​ចោរ​ទាំង​នោះទេ ប៉ុន្តែ​បើ​ឃ្លាំង និង​ផ្ទះ ម៉ូតូ រថយន្ត ដឹកឈើ​មិន​ថា​យប់​ឫ​ថ្ងៃ គឺ​សមត្ថកិច្ច ប៉ូលិស​ក្រុង​និង​សង្កាត់​ដឹង​ទាំងអស់​។​
​ ​ប្រជាពលរដ្ឋ​នៅ​ខេត្តរតនគិរី​បាន​សុំ​ណូ​ម​ពរ​ដល់​ស្នងការ ស្នងការរង ជួយ​ពង្រឹង​ដល់​សន្តិសុខ​ពួកគាត់​ផង​។​​តា​ជួង​​រូបភាព​ជនរងគ្រោះ​