​ធ្វើបុណ្យ​ឆ្លង​ព្រះវិហារ​អាល់​ភូរ​កន​ឥស្លាម​(​កន្លែង​ប្រមូលផ្តុំ​មនុស្ស​អោយធ្វើ​តែ​អំពើ​ល្អ​) ​នៅ​ឃុំ​អូរ​ឬ​ស្សី​ស្រុក​កំពង់ត្រឡាច​

0

កំពង់ឆ្នាំង​៖​លោកជំទាវ កែវ ច​ន្ទ័​មុនី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង​និង​មន្ត្រី​រា​ការ​មួយ​ចំ នួន​ក្នុង​គណៈកម្មាធិការ​បក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជាច្រើន​នាក់ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០ ១៤ បាន​ចូលរួម​ក្នុង​ពិធីបុណ្យ​ឆ្លង​ព្រះវិហារ​(​សូ​រ៉ាវ​)​

អាល់​ភូរ​កន​ឥស្លាម នៅក្នុង​ភូមិ​ចាន់​គៀក ឃុំ​អូរ​ឬ​ស្សី ស្រុក​កំពង់ត្រឡាច​។DSC06903
​ ​លោកជំទាវ កែវ ច​ន្ទ័​មុនី អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ឆ្នាំង បានធ្វើការ​សំណេះ​សំ​
​ណា​ល​ជាមួយ​បងប្អូន​ខ្មែរឥស្លាម​ដែល​មក​ចូលរួម​ធ្វើបុណ្យ​ឆ្លង​ព្រះវិហារ​ខា្ងលើនេះ​ថា​៖ បុណ្យ​ឆ្លងវិហារ​ខ្មែរឥស្លាម​នេះ​បានបញ្ជាក់​អោយឃើញ​យ៉ាងច្បាស់​ថា​៖ ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​គោលនយោបាយ​ដ៏​ល្អ​ប្រពៃ អនុញ្ញាតិ​អោយ​ប្រជាពលរដ្ឋ​គ្រប់​ពូជសាសន៍​ដែល​រស់​នៅលើ​ទឹកដី​កម្ពុជា គោរព​បាន​នូវ​ជំនឿ​សាសនា​របស់ខ្លួន​ដោយ​មិន​ប្រកាន់​និន្នាការ​នោ​យ​បាយ​ឬ​ពូជសាសន៍​នោះឡើយ​។​

DSC06904
​ ​លោកជំទាវ​បានលើកឡើង​ទៀតថា​៖​កន្លងមក​បងប្អូន​ខ្មែរឥស្លាម ក៏​ធ្លាប់បាន​ចូល​បំរើ​ក្នុង​
​ជួរ​កង​ទ​ព័ លះបង់​អាយុជីវិត​ជាមួយ​យុទ្ធជន​កម្ពុជា តស៊ូ​រំដោះទឹកដី​កម្ពុជា​ពី​ពួក​ប៉ុលពត​រហូត​បាន​ដោយ​ជោគជ័យ​នៅ​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩​។ ប​ច្ចុ​ប​ន្ប​ន្ន​បងប្អូន​ខ្មែរឥស្លាម​ក៏បាន​ចូលរួម​អភិវឌ្ឃន៍​លើ​គ្រប់​វិស័យ​នៅតាម​មូលដ្ឋាន នៅលើ​ក្នុង​ទឹកដី​កម្ពុជា​។​វិស័យ​សាសនា​ទៀតសោធ​ខ្មែរ​​ឥស្លាម​ក៏បាន​ចូលរួម​គ្រប់​ពិធីបុណ្យ​ធំៗ​របស់​ជាតិ​មាន បុណ្យចំរើនព្រះជន្ម​សម្តេចឪ សម្តេចម៉ែ​​បុណ្យចំរើនព្រះជន្ម​ព្រះមហា​ក្ស​ត្ស និង​បុណ្យ​ព្រះ​បរម​ព្រះ​រតនៈ​កោណ​ជាដើម​។​DSC06899
​ ​លោក ម៉ាត់ ម៉ូត អនុប្រធាន​គណៈកម្មកា​ធិ​ការ​បក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង​បាន​មានប្រសាសន៍​អោយដឹងថា​៖​ព្រះវិហារ​អាល់​ភូរ​កន បកប្រែ​ជា​ភាសា​ខ្មែរ​ថា « កន្លែង​ប្រមូលផ្តុំ​មនុស្ស​អោយធ្វើ​តែ​អំពើ​ល្អ » ការចូលរួម​បុណ្យ​ឆ្លង​ព្រះវិហារ​នេះ គឺជា​ការរួមសាមគ្គីគ្នា​រវាង​ខ្មែរ​
​ឥស្លាម និង​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើ​តែ​អំពើ​ល្អ ដឹងគុណ​ដឹង​ទោស ដឹង​អ្នក​ដែល​ផ្តល់កំណើត និង​
​អ្នក​ដែល​ជួយសង្គ្រោះ​ជីវិត អោយ​រួច​ផុតពី​វាលពិឃាត និង​គុក​ឥត​ជញ្ជាំង​របស់​ប៉ុលពត​។​DSC06903
​ ​លោក ស៊ូ លី អាយុ​៦៨​ឆ្នាំ ជា​អ៊ី​មាំ (​សង្គ្រាច​វិហារ​ឥស្លាម )​បានអោយ​អ្នកយកព័ត៌មាន​យើង​ដឹងថា​៖​ព្រះវិហារ​នេះ​មាន​បណ្តោយ​២២​ម៉ែត្រ ទទឹង​១៦​ម៉ែត្រ បាន​ចាប់​កសាង​មក​នៅ​ថ្ងៃទី​១៥ ខែ​មិនា ឆ្នាំ​២០១០ និង​បានធ្វើ​រួចរាល់​អស់ប្រាក់​សរុប​ចំនួន ៧៣.៥៣០​ដុល្លា ក្នុងនោះ​ប្រាក់​ជាង​៤​ម៉ឺន​ដុល្លា​ជា​ប្រាក់​របស់​អ្នកស្រុក​ចូលរួម​គ្នា​កសាង និង​ប្រាក់​ជា​៣​ម៉ឺន​ដុល្លា​ទៀត​ជា​ប្រាក់​របស់​សប្បុរសជន​ចូលរួម​កសាង និង​បានធ្វើ​បុណ្យ​ឆ្លង​ដាក់អោយ​ប្រើប្រាស់​នៅក្នុង​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៤​នេះ​។

តាម​ប្រពៃណី​សាសនា​ខ្មែរឥស្លាម​ត្រូវធ្វើ​បុណ្យ​ឆ្លង​៣​ថ្ងៃ ក្នុងពេល​ធ្វើបុណ្យ​ឆ្លង​បរិស័ទ​ឥស្លាម​ក្នុងភូមិ​ត្រូវ​ដង្ហែ​ផ្កា​នំ​និង​ផ្កាប្រាក់​ចូល​ព្រះវិហារ ហើយ​នាំគ្នា​សូត្រធម៌​
​នៅក្នុង​ព្រះវិហារ​ទៅតាម​ប្រពៃណី​សាសនា​៕
​ ​