មេដឹកនាំ​ថៃ​ប្រកាស់​មិន​លុបចោល​ច្បាប់អាជ្ញាសឹក​នោះឡើយ​

0

​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​អះអាងថា គ្មាន​ការលុបចោល ច្បាប់អាជ្ញាសឹក នៅក្នុង​ប្រទេស​នោះទេ តែ​អំពាវនាវ​ឲ្យ​ប្រជាជន លើកទឹកចិត្ត ដល់​រដ្ឋាភិបាល ក្នុង​ការបំពេញ​កាតព្វកិច្ច រក្សា​សន្តិសុខ​ជាតិ

​យោងតាម​គេហទំព័រ The News របស់​ថៃ​នៅ​ថ្ងៃ ពុធ ទី ៨ ខែ តុលា ឆ្នាំ ២០១៤ នេះ​បាន​ចុះផ្សាយ ឲ្យ​ដឹងថា លោក ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី បាន​ថ្លែងថា បញ្ហា​សន្តិសុខ​ជាតិdownload (2)

ខណៈ​នេះ គឺ​មិនអាច​ធ្វើការ​ផ្សព្វ​ផ្សាយបាន​ទេ​បាន ជុំវិញ​សកម្មភាព​របស់ ក្រុម​ងងឹត បាន​នឹង​កំពុង ព្យាយាម ធ្វើ​សកម្មភាព​បង្ក​អសន្តិសុខ​នៅក្នុង​ប្រទេស ដូច្នេះ ហើយ​យោធា មិនអាច​លុប​ច្បាប់អាជ្ញាសឹក បាន​នោះទេ ប៉ុន្តែ​ប្រជាជន គួរតែ​លើក​ចិត្ត​ដល់​រដ្ឋាភិបាល ក៏ដូចជា កងកម្លាំង​យោធា ក្នុងការ​បំពេញ ភារកិច្ច​រក្សា​សន្តិសុខ​ជាតិ​។​
​លោក ប្រា​យុទ្ធ បាន​បន្តថា មានតែ​ប្រជាជន​នោះទេ ជា​អ្នកផ្តល់​ពិន្ទុ​យ៉ាង​សុ​ក្រិត សម្រាប់​ការបំពេញ ការ​របស់​រដ្ឋាភិបាល ហើយ​ប្រជាជន​ទាំងអស់​ក៏ត្រូវ​យល់​ផងដែរ ពី​ការដោះស្រាយ​បញ្ហា ប្រទេសជាតិ របស់​រដ្ឋាភិបាល​អាណ​ត្តិ​ថ្មី ព្រោះ​បញ្ហា​បច្ចុប្បន្ន កើតឡើង សន្សំ​មកជា​យូរអង្វែង​មកហើយ ជាហេតុ​បង្ក​ឲ្យ​មាន​ភាពលំបាក​ក្នុងការ​ស្វែងរក​ដោះស្រាយ ដូច្នេះ​គឺ​download (1)

ត្រូវបាន​ប្រើ​រយៈពេល​សមរម្យ​មួយ​។​លើសពីនេះ លោក ប្រា​យុទ្ធ បាន​អំពាវនាវ​កាន់​ស្ថាប័ន​សារព័ត៌មាន ទាំងអស់ ជៀសវាង​ការផ្សព្វផ្សាយ​ព័ត៌មាន ប្រភេទ ញុះញុង ឬ បង្ក​ឲ្យ​មាន​ភាព បែកបាក់​សាមគ្គី​ជាតិ ៕