រដ្ឋាភិបាលស៊ីរីទើបតែបាប្រកាស់ប្រាប់ពីទីតាំងលាក់ទុកអាវុធគីមីសាស្ត្រ៤កន្លែងផ្សេងទៀត ដែលពីមុនមកមិនបានប្រាប់ អង្គការសហប្រជាជាតិនោះឡើយ ។ ព័ត៌មានខាងលើបង្ករការព្រួយបារម្ភយ៉ាងខ្លាំង ពីគ្រុមអ៊ិស្លាមបង្កើតរដ្ឋអាចដណ្តើមទីតាំងអាវុធគីមីទាំងនោះ ធ្វើឲ្យមនុស្សជាច្រើនបាតុ
បង់ជីវិត។សកម្មភាពបានបង្ហាញយ៉ាងច្បាស់ថារដ្ឋាភិបាលលោកអាលអាសាធគ្មានសុឆន្ទៈបោះបង់អាវុធគីមីសាស្ត្រនោះឡើយ។ ការលៈបងកន្លងមកគ្រាន់តែជាផ្នែកតូចមួយតែប៉ុណ្ណោះ។
មានប្រសាស្ត្រនៅក្នុងកិច្ចប្រជុំសម្ងាត់របស់អ ស ប លោកស្រីSigrid Kaag តំណាងពិសេសរបស់អគ្គលេខាធិការ អ ស បលោកបាងគីមូន និងជាឧប្បការីទទួលបន្ទុកត្រួតពិនិត្យលើការហាមប្រាមប្រើប្រាស់អាវុធគីមីសាស្ត្រ បានបញ្ចាក់ថារដ្ឋាភិបាលស៊ីរីបានប្រកាស់ពីទីតាំងសព្វាវុធគីមីទាំង៤នោះ ដោយក្នុងនោះមាន៣សម្រាប់សកម្មភាពស្រាវជ្រាវ ។
ពេលនេះអ ស បកំពុងសហការជាមួយ រដ្ឋាភិបាលស៊ីរី ធ្វើឲ្យច្បាស់ថាហេតុអ្វីបានជាស៊ីរីមិនប្រកាស់ព័ត៌មានស្តីទីតាំងទាំងនោះក្នុងពេល អ ស ប ដឹកជញ្ចូនអាវុធគីមីទៅបំផ្លាញចោល។
តាំងនោះបានបង្ហាញយ៉ាងច្បាស់ថារដ្ឋាភិបាលស៊ីរីមិនស្មោះត្រងក្នុងការលុបចោលអាវុធគីមីនោះឡើយ។ ពិភពលោកបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងខ្លាចសព្វាវុធទាំងនោះធ្លាក់ចូលក្នុងដៃក្រុមអិស្លាមបង្កើតរដ្ឋIS ដណ្តើមបានការគ្រប់គ្រងអាវុធគីមី ធ្វើឲ្យមនុស្សស្លាប់កាន់តែកើនឡើងខ្ពស់ និងបង្កការរាំងស្ទះដល់សកម្មភាពវាយប្រហារកម្ចាតក្រុម IS របស់អាមេរិកនិងសម្ព័ន្ធមិត៕