កាលពីថ្ងៃទី៧ខែតុលាក្រុមបាតុករទាមទាលិទ្ធិប្រជាធិបតេយ្យនៅហុងកុងបានព្រមព្រៀងជាមួយរដ្ឋាភិបាលកំណត់យកថ្ងៃទី១០ខែតុលា ពិភាក្សាបញ្ចប់វិបត្តិដែលកំពុងកើតឡើងនាពេលបច្ចុប្បន្នលោកLau kong-wah អគ្គលេខាធិការទទួលបន្ទុករដ្ឋធម្មនុញ្ញនៅហុងកុងបានប្រកាសក្រោយ
ជំនួបពិភាក្សាជាមួយក្រុមនិសិត្សកាលពីថ្ងៃទី៧ខែតុលាថា «យើងបានកំណត់ថ្ងៃពិភាក្សារកដំណោះស្រាយនៅវេលាម៉ោង៤រសៀលថ្ងៃទី១០ខែតុលា»។
កិច្ចពិភាក្សានោះនឹងផ្តោតទៅលើ ការអភិវឌ្ឍន៍នយោបាយ និងការអនុវត្តិច្បាប់ សម្រាប់ការកែទម្រងថ្មី។ លោកLau kong –wah បន្តទៀតថា នៅកិច្ចពិភាក្សាខាងមុខក៏នឹងលើកឡើងពីការបោះឆ្នោតជ្រើរើសមេដឹកនាំកោះហុងកុងនាឆ្នាំ២០១៧ផងដែរ។
មេដឹកនាំបាតុករលោកLester Shum បញ្ចាក់ថា ក្រុមនិស្សិត នឹងចូលរួមក្នុងកិច្ចចចារនោះដើម្បីជាការផ្ញើសារដល់មេដឹកនាំជាន់ខ្ពស់របស់រដ្ឋាភិបាល។
ប៉ុន្តែមេដឹកនាំបាតុករបង្ហាញការខកចិត្តយ៉ាងខ្លាំងដោយកិច្ចពិភាក្សាមិនបានទូលំទូលាយ។ ការធ្វើបាតុកម្មនៅតែបន្តរហូតដល់ កិច្ចពិភាក្សាទទួលបានការជោគជ័យ។ មេដឹកនាំក្រុមបាតុករបញ្ចាក់ទៀតថា រាល់ការប្រើអំពើហឹង្សាណាមួយមកលើបាតុករ ប្រាកដជាបះពាលដល់កិច្ចពិភាគ្សាជាមិនខាន។
រយៈពេល១៣នៃការធ្វើបាតុកម្មយ៉ាងតឹងតែង ពេលនេះបានធូស្រាយបន្តិច ខណៈដែលបានកំណត់ថ្ងៃចចាររកដំណោះស្រាយ។ ក្រុមបាតុករនៅតែទាមទាមេដឹកនាំកោះហុងកុងចុះចេញពីតំណែង និងរៀបចំការបោះឆ្នោតដោយសេរីនាឆ្នាំ២០១៧៕