ការធ្វើបាតុកម្មគាំទ្រជនជាតិ ឃើត ធ្វើឡើងដោយគណបក្សប្រជាធិបតេយ្យ ដោយចោទប្រកាន រដ្ឋាភិបាលទួគីមិនបញ្ចូនទាហានចូលរួមវាយប្រហារក្រុម អិស្លាមបង្កើតរដ្ឋ IS នៅតំបន់កូបានី។ ការធ្វើបាតុកម្មនោះបណ្តាលឲ្យមានអ្នកស្លាបើ១២នាក់ កាលពីថ្ងៃទី៧ខែតុលា។
ប៉ូលិសបានប្រើប្រាស់ឧស្ម័នបង្ហូទឹកភ្នែក និងបាញ់ទឹក បំបែកហ្វូងបាតុករ នៅទីក្រុង អ៊ិស្តានប៊ុល។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទួគីលោកEfkan Ala បានចោទប្រកាន់ ក្រុមបាតុករ គាំទ្រជនជាតិឃើត ថាជាអ្នកក្បត់ជាតិ។ ការធ្វើបាតុកម្មខាងលើផ្តើមឡើងដោយគណបក្សប្រជាធិបតេយ្យ ដែលគាំទ្រដោយជនជាតិឃើត បានចោទប្រកាន់ទៅលើរដ្ឋាមិនចូលរួមវាយប្រហារក្រុមIS នៅពេលដែលក្រុមនេះវាយប្រហារនៅស្រុកជាប់ព្រំដែនប្រទេសរបស់ខ្លួន។
គួរបញ្ចាក់ផងដែរថា កាលពីយប់ថ្ងៃទី៦ ខែតុលា ក្រុមឧទ្ទាមអ៊ិស្លាមបង្កើតរដ្ឋ IS វាយប្រហារដណ្ដើមគ្រប់គ្រងស្រុកយុទ្ធ សាស្ដ្រចំនួន៣ នៅភាគខាងកើតទីក្រុង កូបាន ប្រទេសស៊ីរី នៅជាប់ព្រំដែន ប្រទេសទួរគី ។ ក្រុមIS ដណ្ដើមបានគ្រប់ គ្រងតំបន់ឧស្សាហកម្ម Maqtala al Jadida និង Kani Ara bane ក្រោយពេលប៉ះទង្គិចគ្នាយ៉ាងខ្លាំង ជាមួយកម្លាំងការពារដែលជាជនជាតិ ឃើដនៅទីនោះ។ កម្លាំងការពារជនជាតិឃើដបានរត់ ភៀសខ្លួនចូលទៅកាន់ទឹកដីទួគី ។
សកម្មភាពរបស់ក្រុម IS ដែលពង្រីក ទីតាំងគ្រប់គ្រងធ្វើឱ្យរដ្ឋាភិបាលទួរគី បង្ហាញការព្រួយបារម្ភជាខ្លាំងដោយបាន បញ្ជូនកម្លាំងទៅជាប់ព្រំដែនស៊ីរីទប់ទល់ ការវាយលុកចូលដល់ប្រទេសទួរគី ៕