ចិន រង​កា​ររ​ញ្ចួ​យ​ដី​6,4 រិច​ទ័​រ​នៅ​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​

0

​រ​ញ្ចួ​យ​ដី​គ​ម្រិ​ត 6,4 រិច​ទ័​រ​នៅ​ភាគខាងត្បូង​ខេត្ត​យូ​ណាន​ប្រទេស​ចិន​ជាប់​ព្រំដែន​និង​ប្រទេស​វៀតណាម​បណ្តាល​ឲ្យ​មាន​មនុស្ស​ម្នាក់​ស្លាប់​និង​៣២៤​នាក់​រងរបួស​​ម​ជ្ឈ​ម​ណ្ឌុ​ល​ស្រាវជ្រាវ​ធរណី​អាមេរិក បាន​បញ្ចា​ក់ថា រ​ញ្ចួ​យ​ដី​ក្នុង​ជម្រៅ​១០​គីឡូម៉ែត្រ នៅក្នុង​ខេត្ត​យូ​ណាន

សារព័ត៌មាន​ស៊ីន​ហួ​បាន​ផ្សាយ​ថា ពលរដ្ឋ​នៅ​នៅក្នុង​តំបន់​ជាច្រើន​ក្នុង​ខេត្ត​នេះ ក៏​ទទួលបាន​អា​ម្មណ៍​កម្រើក​ញ្ញ​ប់​ញ័រ​ផងដែរ​។​images (13)
​មន្ត្រី​នៅក្នុង​តំបន់​Jinggu ជាទី​តាំង​នៃ​ការ​រ​ញ្ចួ​យ​ដី​នោះបាន​ឲ្យ​ដឹងថា ផ្ទះ​នៅទីនេះ​គ​ម្រើ​ក​ញ​ប់​ញ័រ​ជាច្រើន​វិនាទី​រួច​ក៏​បាក់​ស្រុ​ច​ចុះ​តែម្តង ធ្វើ​ឲ្យ​ពលរដ្ឋ​ស្ទុះ​ចេញទៅ​ក្រៅ​ផ្ទះ​ស្ទើ​តែ​មិនទាន់​។​នោ​ក្នុងស្រុក​Jinggu មាន​ពលរដ្ឋ​ប្រមាណ​៣​សែន​នាក់​រស់នៅ​ភាគច្រើន​ជា​ជនជាតិភាគតិច​នៅ​តំបន់ភ្នុំ​។ ផ្ទះ​នៅ​ទីនោះ​ភាគច្រើន​ផ្ទាល់​ដី​ទើប​មិនសូវ​រង​ការខូចខាត​ក្នុងការ​រ​ញ្ចួ​យ​ដី​នោះ​។​images (15)
​ក្រុម​ជួយសង្គ្រោះ​ប្រមាណ​១០០០​នាក់​ក៏​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ​ក្នុងនោះ​មាន​កម្លាំង​ទាហាន​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ដែលរ​ង្គ្រោះ​ដោយបាន​នាំទៅ​នៅ​សម្ភារៈ​ចំ​បាច់​មួយចំនួន​ផងដែរ​ដូចជា​មុង កន្ទេល ថ្នាំ​ព្យា​ល​បាល​ជាដើម​។​images (14)
​កាលពី​ខែសីហា​កន្លងមក នៅ​ខេត្ត​យូ​ណាន​នេះដែរ​ក៏​រង​ការ​រ​ញ្ចួ​យ​ដី​គ​ម្រិ​ត​6,3 រិច​ទ័​រ សម្លាប់​មនុស្ស​ដល់​ទៅ​៦០០​នាក់ ដោយសារ​ញ្ចួ​យ​ដី​កើតឡើង​នៅ​តំបន់​ប្រជុំជន​មានផ្ទះ​ខ្ពស់ បណ្តាល​ឲ្យ​បាក់ស្រុត​សម្លាប់​មនុស្ស​យ៉ាងច្រើន​បែបនេះ​។​
​កាលពី​ឆ្នាំ​២០០៨ ខេត្ត​ស៊ីន​ជាំ​ង​ប្រទេស​ចិន​ក៏​រង​កា​ររ​ញ្ចួ​យ​ដី​គ​ម្រិ​ត​ខ្លាំង​សម្លាប់​មនុស្ស​ដល់​ទៅ​៧​មឺ​ន​នាក់​៕