វរសេនីយ៍ឯក សោម សុភាវុធ ដឹកនាំកម្លាំងចម្រុះអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ក្នុងរដូវបិទនេសាទ

0

(កំពង់ធំ)÷ ថ្ងៃទី១៩ ខែសីហាឆ្នាំ២០២៣ ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដឹកនាំដោយលោក វរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងអនុជាប្រធានក្រុមការងារទទួលខុសត្រូវឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ព្រមទាំងសហការី  បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ នៅចំណុចកន្លុកបាយក្អែក សាមពាងប៉ាលហាល និងពកស្នោរ ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

វរសេនីយ៍ឯក សោម សុភាវុធ ដឹកនាំកម្លាំងចម្រុះបានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទបឹងទន្លេសាប ទទួលបានលទ្ធផល គឺបង្ករសំណុំរឿងបានចំនួន០១ករណី បានរុះរើបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែង រួមមានរបាំងសាច់អួនក្រឡាញឹកប្រវែង២៤០០ ម៉ែត្រ ឡុកចំនួន១២គ្រឿង លប/លូចំនួន១៨មាត់ បង្គោល ចំនួន១២០០ដើម ចាក់លែងត្រីស្រស់ចម្រុះចំនួន៣០គីឡូក្រាមចាកើចូលទន្លេ
វិញ ។

គួរបញ្ជាក់ផងដែរថា កម្លាំងចម្រុះបានធ្វើការផ្សព្វផ្សាយដល់ប្រជានេសាទ ក្នុងរដូវបិទនេសាទដែលត្រូវច្បាប់ស្តីពីជលផលហាមឃាត់ការនេសាទគ្រប់ប្រភេទ។ ក្នុងនោះការប្រើប្រាស់កម្លាំងសរុបចំនួន១៣នាក់ ប្រើប្រាស់ មធ្យោបាយដោយការណូតចំនួន០៤គ្រឿង  អស់ប្រេងចំនួន៨០លីត្រ ។

លោកវរសេនីយ៍ឯក សោម សុភាវុធ បានបន្ថែមទៀតថា ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ប្រជានេសាទសុទ្ធសាធដែលដាក់លបប្រកបរបរជាលក្ខណៈគ្រួសារ ប៉ុន្តែមួយចំនួនក្រុមគ្រួសារគាត់បានលួចដាក់តគ្នា ដែលបង្កើតអោយមានការកើនប្រវែង មិនមែនជាឈ្មួញដូចដែលមានការលើកឡើងពីមជ្ឈដ្ឋានមួយចំនួនដាក់ការសង្ស័យនោះទេ។