កំពង់ធំ÷ នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ដឹកនាំដោយ លោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានក្រុមការងារ ព្រមទាំងសហការរី បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទនៅចំណុចក្បាលអូរថ្លុករាំង និងផ្ទះខ្ពស់ជាប់ព្រំប្រទល់ឃុំផាត់សណ្តាយ និងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
លោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានក្រុមការងារ បានចុះបង្រ្កាបបទល្មើសបឹងទន្លេសាបទទួលបានលទ្ធផល បង្ករសំណុំរឿងបានចំនួន២ករណី
បានរុះរើបំផ្លាញចោលវត្ថុតាងនៅនិងកន្លែងរួមមាន របាំងសាច់អួនក្រឡាញឹកប្រវែង២៥០០ម៉ែត្រ ឡុកចំនួន១៥ គ្រឿង លប/លូចំនួន២០មាត់ បង្គោលចំនួន១២០០ដើម
ចាក់លែងត្រីស្រស់ចំរុះចំនួន២០គឺឡូក្រាម ចូលទន្លេវិញ។ បានរុះរើបំផ្លាញចោលវត្ថុតាងរបាំងស្បៃមុងប្រវែង១៦០០ ម៉ែត្រ ឡុកចំនួន១៦គ្រឿង លប/លូចំនួន១៦គ្រឿង
បង្គោងចំនួន៧០០ដើម ចាក់លែងត្រីស្រស់ចំនួន៣០ គីឡូក្រាមចូលទន្លេវិញ ។
លោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានផ្សព្វផ្សាយបន្ថែមដល់បងប្អូនប្រជានេសាទ ត្រូវតែចូលរួមចូលរួមគោរពនូវគោលការណ៍មួយចំនួនដែលក្រុមការងារបានអប់រំបន្ថែមពីការបិទឡូតិ៍នេសាទនៅរដូវត្រីពងនេះ កុំឱ្យផុតពូជត្រីទុកឱ្យក្មេងជំនាន់ក្រោយបានស្គាល់ផងដែរ។
គួរបញ្ជាក់ផងដែរថា សម្រាប់ការប្រើមធ្យោបាយ ការណូតចំនួន០៤គ្រឿង អស់ប្រេងចំនួន១២០លីត្រ កម្លាំងចូលរួមសរុបចំនួន១២នាក់៕