ពលរដ្ឋ​អាមេរិក​ដល់​ទៅ 23,2% គ្មាន​ការងារ​ធ្វើ​

0

​គណៈកម្មាធិការ​ថវិកា​ជាតិ​របស់​អាមេរិក បញ្ជាក់ថា បច្ចុប្បន្ន​ពលរដ្ឋ​អាមេរិក​អាយុ​ពី​២៥ ដល់​៥៤​ឆ្នាំ ២៣,២% ឬ​២៨,៩​លាន​នាក់​ក្លាយជា «​អ្នកគ្មានការងារ​ធ្វើ​» ។​លោកស្រី​ប៉ា​ទ្រី​ស៊ី​យ៉ា លីន​ម័​រ​រ៉េ ប្រធាន​គណៈកម្មាធិការ​ថវិកាជាតិ​នៃ​ព្រឹទ្ធសភា​អាមេរិក មកពី​គណបក្ស​ប្រជាធិបតេយ្យ​

ឱ្យដឹងថា ចំនួន​ពលរដ្ឋ​អាមេរិក​ក្នុង​វ័យ​បំពេញការងារ​ក្លាយជា​អ្នក​គ្មាន​អាជីព ទាំង​២៨,៩​លាន​នាក់​នោះ ភាគច្រើន​ជា​អ្នកគ្មានការងារ​អចិន្ត្រៃយ៍ និង​ជា​អ្នក​ដែល​ឈប់​ស្វែងរក​ការងារ​ថ្មី ។​images (18)
​លោកស្រី​ប៉ា​ទ្រី​ស៊ី​យ៉ា លីន​ម័​រ​រ៉េ បញ្ជាក់ថា ចំនួន​ពលរដ្ឋ​ក្នុង​វ័យ​ការងារ​ក្លាយជា​អ្នកគ្មានការងារ​ធ្វើ​នាពេល បច្ចុប្បន្ន មាន​ចំនួន​ខ្ពស់ជាង​ពលរដ្ឋ​អាមេរិក​ក្នុង​វ័យ​ការងារ​ដែល​គ្មាន​ការងារ នៅ​មុនពេល​សេដ្ឋកិច្ច​អាមេរិក​ជួប​វិបត្តិ​ក្នុង​ឆ្នាំ​២០០៧ ប្រហែល​៣,៥​លាន​នាក់ ។​images (17)
​កាលពីមុន​ក្រសួង​ការងារ​សហរដ្ឋអាមេរិក​បានបង្ហាញ របាយការណ៍​ចុងក្រោយ​ទាក់ទិន​នឹង​ស្ថានភាព​ផ្នែក​ការងារ​នៅក្នុង​ប្រទេស ដោយ​បញ្ជាក់ថា អត្រា​អ្នកគ្មានការងារ​របស់​អាមេរិក​គិត​ត្រឹម​ខែមិថុនា ២០១៤ មាន​ប្រហែល​៦,១% ឬ​មាន​ចំនួន​៩,៤៨​លាន​នាក់ ដោយ​ទិន្នន័យ​នេះ​បាន​ទទួលរង​ការ​រិះគន់ថា ជា​តួលេខ​អ្នកគ្មានការងារ​ធ្វើ​ក្នុង​កម្រិត​ទាប​ជាង​ភាពជាក់ស្តែង ៕