យន្តហោះ​គ្មាន​មនុស្ស​បើក​តាម​ដាក់​បទ​ឈប់​បាញ់​នៅ​អ៊ុយ​ក្រែ​ន​

0

​បទ​ឈប់​បាញ់​សព្វថ្ងៃ នៅក្នុង​តំបន់​ភាគ​ខាងកើត អ៊ុយ​ក្រែ​ន​ឆាប់ៗ​នេះ នឹងត្រូវ​តាមដាន ដោយ យន្ដហោះ​គ្មាន​មនុស្ស​បើក​ដែលជា​ការបង្កើតឡើង របស់​អូទ្រីស ហៅ​កាត់​ថា UAV, នេះ​បើ​យោងតាម ការលើកឡើង របស់​អង្គការ ដើម្បី​សន្ដិសុខ និង​កិច្ច​សហ​ប្រិត​ប​ត្តិ​ការ​អឺរ៉ុប ។​
​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ិន​ហួ ចេញផ្សាយ ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៤ នេះ​ឲ្យ​ដឹងថា បន្ទាប់ពី ចេញ​សេចក្ដីប្រកាស​ចុះកិច្ចសន្យា កាល​នៅ​ដើមខែ​តុលា​នេះ យន្ដហោះ​គ្មាន​មនុស្ស បើក​របស់​អូទ្រីស ចំនួន ២​គ្រឿង បានមក​ដល់​អ៊ុយ​ក្រែ​ន​ហើយ ជា​កន្លែង​ដែល​យន្ដហោះ​នេះ ត្រូវ​ហោះហើរ​ទៅលើ​តំបន់ ភាគ​ខាងកើត ដើម្បី​ឲ្យ​ក្រុម​អ្នក​អង្កេត​ការណ៍​បាន​ត្រួតពិនិត្យ នូវ​

ស្ថានភាព​ប្រយុទ្ធ​គ្នា រវាង​កងកម្លាំង​អ៊ុយ ក្រែ​ន និង​ក្រុម​សកម្មប្រយុទ្ធ​គាំទ្រ​រុស្ស៊ី ។​
​លើសពីនោះ​ទៀត ពួកគេ​នឹងធ្វើ​ការគ្រប់គ្រង ស្ថានការណ៍​នៅតាម​បណ្ដោយ​ព្រំដែន អ៊ុយ​ក្រែ​ន និង​រុស្ស៊ី ជា​កន្លែង​ដែល​ត្រូវបាន​ក្រុម​អ្នក​ប្រយុទ្ធ ទទួល​ការចោទប្រកាន់ថា​មានការ​ផ្គត់ផ្គង់ ពី​ប្រទេស​រុស្ស៊ី នៅក្នុង តំបន់​នោះ​។ ក្រោម​កិច្ចព្រមព្រៀង​ជាមួយនឹង​ក្រុមហ៊ុន ស៊ី​បែ​ល គេ​នឹង​

ទទួលយក​នូវ​យន្ដហោះ គ្មាន មនុស្ស​បើក​ចំនួន​៤​គ្រឿង រួម​ជាមួយនឹង​អ្នកបញ្ជា​យន្ដហោះ​តាម​កុំព្យូទ័រ​ចំនួន ៦​នាក់ និង​អ្នក​បច្ចេក ទេស​ចំនួន ៣​នាក់ ជា​ក្រុម​តាមដាន ដែល​នឹងដាក់​ទីតាំង នៅក្នុង​តំបន់​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ៕