ព្រះវិហារ៖ ហេតុការណ៍ឃាត់ខ្លួនស្ត្រីវ័យជាង៦០ឆ្នាំម្នាក់នេះ ធ្វើឡើងកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ដោយកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ។
មានឈ្មោះ ផន ទូច ភេទស្រី អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិសែនរុងរឿង៤ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ពាក់ព័ន្ធករណីជួញដូរមនុស្ស (នាំចេញក្រៅភូមិសាស្រ្តដោយមានគោលដៅ) ទៅប្រទេសចិន ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិសែនរុងរឿង៤ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ចាត់ការតាមផ្លូវច្បាប់ ៕ សួន លីណា