អ ស ប ផ្តា​ល​ប្រាក់​៥០​លាន​ដុល្លារ​ទប់ស្កាត់ វីរុស​អី​បូ​ឡា​

0

​គណៈកម្មាធិការ​ផ្នែក​ថវិកា​នៃ​អង្គការសហប្រជាជាតិ (UN) បានប្រកាស​នៅ​ថ្ងៃ អង្គារ​ទី ៧ ខែតុលា ឆ្នាំ​២០១៤​នេះ​ថា គណៈកម្មាធិការ បានអនុម័ត​លើ​ថវិកា​សង្គ្រោះ​ប្រមាណ ៤៩,៩​លាន ដុល្លារ​សហរដ្ឋ​អាម៉េរិក ដើម្បី​ប្រើប្រាស់​ក្នុងការ​ទប់ស្កាត់​ជំងឺ Ebola​។ ដោយ​ថវិកា​នេះ​នឹង ត្រូវយក​ទៅប្រើ​

ប្រាស់​ក្នុងការ​បំពេញ បេស​សកម្ម​ថ្មី​របស់ អ​.​ស​.​ប សម្រាប់​សង្គ្រោះបន្ទាន់ នៃ​ការ​ផ្ទុះឡើង​ជំងឺ Ebola នោះ ។​images (19)
​គួររំលឹកថា កាលពី​ថ្ងៃ​សុក្រ​កន្លងទៅនេះ កិច្ចប្រជុំ​គណៈកម្មាធិការ និតិ​កាល​ទី​៥ លើកដំបូង ដែលមាន​វត្តមាន លោក Susana Malcorra និង​លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គ ការ​សហប្រជាជាតិ បានបង្ហាញ​ឡើង អំពី​ថវិកា​ដំបូង ដែល​បាន​ស្នើសុំ នូវ​ទឹកប្រាក់​ចំនួន​៤៩,៩​លាន​ដុល្លារ សម្រាប់​ដំណើរ​នៃ​កម្មវិធី ខាងលើ​នៅក្នុង​ឆ្នាំនេះ ។​

images (21)
​យោងតាម​ការស្នើសុំ​នោះដែរ លោក Kutesa បាន​មានប្រសាសន៍ថា គណៈកម្មាធិការ គឺ “​ជាការ​នាំសារ​មួយ​ដ៏​ល្អ ដោយ​ខ្លួន​មាន​សមត្ថភាព​ប្រកបដោយ​ប្រសិទ្ធិភាព និង​ពាំនាំ​រាល់​ក្តីកង្វល់​ទាំងឡាយ រួមទាំង​បញ្ហា​នានា​នៅក្នុង ពិភពលោក​” ហើយ​បាន​ជំរុញ​យ៉ាងខ្លាំង ដល់​ការអភិវឌ្ឍន៍ និង​ភាពជឿ​ទុកចិត្ត​ខ្ពស់​ក្នុង​ភាពជា​ដៃគូ និង នាំមក​នូវ​កិច្ចការងារ មួយ​ដែល​ស្ថិតក្នុង ក្របខណ្ឌ​មួយ​ទៀងទាត់ ។​images (20)
​គួររំលឹកថា កម្មវិធី​សង្គ្រោះបន្ទាន់ នេះ ត្រូវបាន​បង្កើតឡើង នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៤ ដោយមាន ក្រុមការងារ បានដាក់​ពង្រាយ​ក្រុមការងារ នៅតាម​បណ្តា​ស្នាក់ការ កណ្តាល សម្រាប់​បំពេញបេសកកម្ម​នៅ ក្នុង​ទីក្រុង អាក់​ក្រ​នៃ​ប្រទេស ហ្គា​ណា និង​មាន​ការិយាល័យ​ប្រតិបត្តិការ នៅក្នុង​ប្រទេស​ហ្គី​ណេ លី​ប៊ី​រ៉ា និង​សៀ​រ៉ា​ឡេ​អូន ។​
​យោងតាម​តូ​លេខ​មួយ​ចេញ ដោយ​អង្គការសហប្រជាជាតិ បាន​ឲ្យ​ដឹងថា មនុស្ស​ជាង​៦.៥០០​នាក់ រង​នូវ​ផល ប៉ះពាល់​ដោយសារ​ជំងឺ​នេះ និង​ជាង​៣.៣០០​នាក់ បាន​បាត់បង់​ជីវិត​ទៅហើយ គិត​ចាប់ពី​ជំងឺ​បាន​ផ្ទុះឡើង​ខ្លាំងក្លា នៅក្នុង​ខែមីនា​នោះ ៕