ស្ថានភាព​ហុងកុង​ប្រសើ​ឡើងវិញ​ក្រោយ​១២​ថ្ងៃ​តានតឹង​ដោយ​បាតុកម្ម​

0

​ការធ្វើ​មហា​បាតុកម្ម​របស់​ក្រុមនិស្សិត​ទាមទា​លិ​ទ្ធិ​ប្រជាធិបតេយ្យ នៅ​ហុងកុង​បាន ធូ​ស្រាល​ជាង​មុន នៅពេលដែល​មេដឹកនាំ​បាតុករ​បន្ត​ច​ចារ​ជាមួយ​រដ្ឋាភិបាល​។ នៅ​ព្រឹក​ថ្ងៃទី​៧​ខែតុលា ពលរដ្ឋ​ហុងកុង​បាន​ទៅធ្វើ​ការ ទៅ​សាលារៀន​ដូច​កាលពីមុន បើទោះបី​នៅមាន​បាតុករ​មួយចំនួន​គ្រប់គ្រង​ផ្លូវ​ថ្នាល់​ក៏ដោយ​។​
​ ​កិច្ចពិភាគ្សា​ជា​លើកដំបូង​របស់​មេដឹកនាំ​ក្រុមបាតុករ​និង មន្ត្រី​ដឹកនាំ​កោះ​ហុងកុង​ធ្វើឡើង​នៅ​ថ្ងៃទី​៥​ខែតុលា ។ ដល់​យប់​ថ្ងៃទី​៦​ខែតុលា ចំនួន​បាតុករ​នៅតាម​ទីតាំង​សំខាន់ៗ​ថយចុះ​បន្តិច បើ​ប្រៀបធៀប​និង​ពេល​ដំបូង​មាន​រហូតដល់​ទៅ​ជាង​២​សែន​នាក់​។ មេដឹកនាំ​កោះ​ហុងកុង​លោក​Leung Chun-Ying បានប្រកាស់ថា​រដ្ឋាភិបាល​ហុងកុង​មានបំណង​ច​ចារ​ជាមួយ​បាតុករ​បញ្ចប់​វិវាទ​។​
​ ​ការធ្វើ​បាតុកម្ម​នេះ​បាន​បះ​ពាល់​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ច​ក្នុង​ដំបន់​នេះ​ទាំងមូល​ក្នុងនោះ​វិស័យ​ទេសចរណ៍​រង​ផល​ប៉ះ ពាល់​ខ្លាំងជាងគេ ដោយ​គ្មាន​អ្នក​ទេស ចរណ៍​ចេញចូល​នៅទីនេះ ។ សមាគម ទេសចរណ៍​ហុងកុង​បានប្រកាសថា ក្រសួងទេសចរណ៍​ចិន​បាន​ផ្អាក​ផ្ដល់ លិខិត​សម្រាប់​ក្រុម​ទេសចរណ៍​មកពី ប្រទេស​ចិន​ចូលមក​កាន់​នោះ​ហុងកុង ដោយ​មូលហេតុ​សន្ដិសុខ​នៅពេលដែល បាតុកម្ម​កាន់តែ​កើន​កម្ដៅ​។ វិស័យ​ទេស ចរណ៍​ត្រូវ​ខាតបង់​ជា​ទឹកប្រាក់​១៣​លាន ដុល្លារ​ក្នុង​មួយថ្ងៃ ទាំងនោះ​គិត​សម្រាប់ តែ​ថ្លៃ​សណ្ឋាគារ​២២៩​សណ្ឋាគារ​សម្រាប់ ទទួលភ្ញៀវ​ទេសចរណ៍​ចិនដីគោក​។​
​ក្នុងពេល​នេះដែរ ប្រទេស​អាមេរិក អង់គ្លេស បារាំង កាណ​ដា អូស្ដ្រាលី សិង្ហ បុរី​ក៏បាន​ប្រកាស​ហាមប្រាម​ពលរដ្ឋ របស់ខ្លួន​ចូលទៅ​កាន់​កោះ​ហុងកុង​ចៀស វាង​រង​ផលប៉ះពាល់ ។ តាម​តួលេខ អ្នក ទេសចរណ៍​ចូលកាន់​កោះ​ហុងកុង​ភាគ ច្រើន​មកពី​ចិនដីគោក​មាន​រហូតដល់ ២​ភាគ​៣ ។ ក្រុម​ទេសចរណ៍​មកពី ប្រទេស​ចិន​រហូតដល់​៣៥០​ក្រុម​ចូល មក​កោះ​ហុងកុង​ក្នុង​មួយថ្ងៃៗ ដោយ ក្រុម​អ្នក​ទេសចរណ៍​នីមួយ​មាន​អ្នក ទេសចរ​៣៥​នាក់ ។
​វិស័យ​ទេសចរណ៍​ជា​វិស័យ​គ្រឹះ​ដ៏​រឹង មាំ​នៃ​សេដ្ឋកិច្ច​ហុងកុង ។ សេដ្ឋកិច្ច​ហុង កុង​ទទួលបាន​ប្រាក់ចំណូល​ដល់​ទៅ​៤,៧ ភាគរយ​សម្រាប់​GDP សរុប និង​ផ្ដល់ ការងារ​ធ្វើ​ដល់​ពលរដ្ឋ​ដល់​ទៅ​២៥០ ពាន់​នាក់ ។ ក្រុម​អ្នកឯកទេស​បញ្ជាក់ថា ការធ្វើ​បាតុកម្ម​នោះ​នឹង​ធ្វើឱ្យប៉ះពាល់ យ៉ាងខ្លាំង​ដល់​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់ នេះ ហើយ​បើ​ចង់ឱ្យ​រីកចម្រើន​ដូច​កាល ពីមុន​ក៏​ពិបាក​ធ្វើបាន​ភ្លាមៗ​នៅពេល ដែល​ធ្លាក់ចុះ​ហើយ​នោះ ៕